​​
​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដែល​ត្រូវបាន​អ្នកមាន​អំណាច​ប្រើ​គ្រឿងចក្រ​ឈួសឆាយនិង​រំលោភ​យក​ដី​របស់​គាត់​គឺ​ពុំ​ទាន់​មាន​អាជ្ញាធរ​មូលដ្ឋាន​ជួយ​អន្តរាគមន៍​នៅឡើយ​ទេ​?
ដោយ ខ្មែរឦសាន (ចំនួនអ្នកអាន: 173នាក់) - Thu,05 December 2019 (Time 10:13 AM)

ខេត្តសៀមរាប ៖ លោក ម៉ោញ អំ ដែល​មាន​អាយុ ៥០ ឆ្នាំ​និង​ប្រពន្ធ​ឈ្មោះ​សុខ ចិន​ដែល​មាន​ទីលំនៅ​ភូមិ រំចេក ឃុំ​រំចេក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប បានអោយដឹង​ថា​ករណី​ដែល​អ្នកមាន អំណាច​បាន​ប្រើ​គ្រឿងចក្រ ឈូសឆាយ លើកដី​របស់គាត់​មាន​ចំនួន ១៣​ហិតា ដែល​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ឃុំ​ខាងលើ ។ រហូតមកដល់​ពេលនេះ ពុំទាន់​មាន​អាជ្ញាធរ​មូលដ្ឋាន​ក៏ដូចជា ថ្នាក់​ខេត្ត​ចេញមុខ​ជួយ​អន្តរាគមន៍ ទៅលើ​ក្រុម​គ្រួសារ​របស់​គិត​នៅឡើយ​ទេ ។ លោក ម៉ោញ អំ បាន​បន្តទៀតថា គាត់​បាន​ដាក់ពាក្យ​ប្ដឹង​ទៅ​សាលា​ស្រុក​បន្ទាយស្រី​និង​សាលាខេត្ត​សៀមរាប​ក៏ដូចជា​សាលាដំបូង​ខេត្ត​សៀមរាប​រួចហើយ​។​

​ផ្ទុយទៅវិញ រហូត មកដល់ពេលនេះ​គ្រឿងចក្រ របស់​អ្នកមាន​អំណាច កំពុងតែ​ធ្វើ​សកម្មភាព យ៉ាង​កម្រោល​ដដែល​ខណៈ​ពេល​ដែល​អាជ្ញាធរ មូលដ្ឋាន​រហូតដល់​ថ្នាក់​ខេត្ត បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ពុំមាន​ចំណាត់ការ អ្វី​ទាល់តែ​សោះ​?

​ដូច្នេះហើយ​ទើប​ក្រុមគ្រួសារ​របស់​លោក​ម៉ោញ អំ បាន​សំណូមពរ​ទៅ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក៏ដូចជា​សមត្ថកិច្ច​ពាក់​ព័ន្ធ​ក្នុង​ខេត្ត​សៀមរាប​មេត្តាជួយ​អន្តរាគមន៍​ទៅ​លើ​គ្រឿងចក្រ​កំពុង​តែ​ឈូសឆាយ​នៅលើ​ដី​របស់​គាត់​ជា​បន្ទាន់​ផង ៕


វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 78 នាក់
ម្សិលមិញ ​ 116 នាក់
សប្តាហ៍នេះ​ 1104 នាក់
សរុបទាំងអស់​ 439984 នាក់