​​
​អំពើពុករលួយ របស់លោក ឡឹ​ក សុជាតា​នាយរង​ខណ្ឌ រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧត្ដរមានជ័យ ត្រូវបាន​លាតត្រដាង​
ដោយ ខ្មែរឦសាន (ចំនួនអ្នកអាន: 234នាក់) - Tue,14 April 2020 (Time 02:51 PM)

ឧត្ដរមានជ័យ ៖ លោក ឡឹ​ក សុជាតា​នាយរង​ខណ្ឌ រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧត្ដរមានជ័យ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​ចំៗ​ថា​កំពុងតែ យក​តួនាទី​របស់​ខ្លួន​ប្រមូល​យក​ប្រាក់​ពី​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូន​ឈេ​ី​តាម​បែប​ពុករលួយ​ជា​ទី​បំផុត​។​ប្រភព​បាន​បន្ត​ឲ្យដឹង​ដែរ​ថា​នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រូបនេះ​កំពុងតែ​យក​តួនាទី​របស់​ខ្លួន​ប្រមូល​យក​ប្រាក់​ពី​ឈ្មួញ​រកស៊ី​ឈើ​តាមតែ​អំពើ​ចិត្ត​។​

​ប្រភព​ដែល​ស្និទ្ធ​និង​លោក ឡឹ​ក សុជាតា​នាយរង​ខណ្ឌ រដ្ឋបាល​ព្រៃឈើ រូបនេះ​បានឲ្យ​ដឹង​ដែរថា ដោយសារតែ​លោក​ឡឹ​ក សុជាតា ហ៊ាន​ធ្វើ​អ្វីៗ​តាមតែ អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​បាន​គឺ​ដោយសារ​មាន​លោក សូត្រ​សី​ុ សុឃាង ប្រធាន​មន្ទីរ កសិកម្ម​ខេត្ត​ឧត្តរមានជ័យ ជា​ខ្នងបង្អែក​ដ៏​រឹងមាំ ចាំ​ជួយ​ជ្រោមជ្រែង ដើម្បី​ឱ្យ​ការប្រមូល​យកប្រាក់​ពីរ​នាក់រ​ក​សីុប​ទ​ល្មេី​ស​បាន​យ៉ាង​សុខ​ស្រួល​។​

​ប្រភព​ខាងលើ បាន​បន្តថា នាយរង​ខណ្ឌ​រដ្ឋបាល ព្រៃឈើ​រូបនេះ​តែងតែ​ប្រើ​តួនាទី​របស់​ខ្លួន​មិន​ស្ដាប់ និង​គោរព​តាម​បទបញ្ជា​របស់​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ នោះទេ​គឺ​ដោយសារតែ​មាន​លោក សូត្រ​សី​ុ សុឃាង​ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​ទើប​បណ្ដាលឱ្យ​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រូបនេះ​ហ៊ាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​តែ​អំពើ​ចិត្ត​។​មិនតែប៉ុណ្ណោះ​លោក​ឡឹ​ក​សុជាតា​បានធ្វើ​អត្តចរិត​របស់​ខ្លួន​យ៉ាង ក្រអឺតក្រទម​ដាក់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក៏​ដូចជា​ធ្វើ​ដាក់​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ផង​ដែរ​។​ផ្ទុយទៅវិញ​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រូបនេះ​បាន​ធ្វើឱ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ​ក៏​ដូច​ជា​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួនធំ​មិន​ពេញចិត្ត​និង​ទង្វើ​ដ៍​អាក្រក់​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​ដូច​សព្វថ្ងៃនេះ​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​ការលើកឡើង​ខាងលើ​នេះ​ដែរ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​សំណូមពរ​ដល់​លោក​ប៉ែន​កុសល្យ​អភិបាលខេត្ត​ឧត្តរមានជ័​យក៏​ដូចជា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​មេត្តា​ស៊ើបអង្កេត​ឲ្យមាន​ភាព​ស៊ីជម្រៅ​ទៅលើ​នាយរង​រដ្ឋបាល​ព្រៃឈើ​រូប​នេះ​ជា​បន្ទាន់​ផង​៕
​ដោយ​ខ្មែរ​ឥសាន​

វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 126 នាក់
ម្សិលមិញ ​ 264 នាក់
សប្តាហ៍នេះ​ 2414 នាក់
សរុបទាំងអស់​ 272097 នាក់