​​
​​ពលរដ្ឋ​ជាច្រើន​បាន​សំណូមពរ​ទៅ​ដល់​លោក​ប៉ែន​កុសល្យ​អភិបាលខេត្ត​ឧត្តរមានជ័​យ​មេត្តា​ចាត់​វិធានការ​ទៅលើ​មន្ត្រី​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​ជា​បន្ទាន់​ផង​
ដោយ ខ្មែរឦសាន (ចំនួនអ្នកអាន: 95នាក់) - Tue,14 April 2020 (Time 02:51 PM)

ខេត្ត​ឧត្ដរមានជ័យ ៖ ពលរដ្ឋ​ជាច្រើន​បាន​លើកឡើង​ថា អនុសេនីយ៍ឯក លោក គង់ ផល្លី​(​ហៅ​សូ​គុន​)​បាន​ប្រើ​តួនាទី​របស់​ខ្លួន​គៀបសង្កត់​យក​ប្រាក់​ពី ប្រជាពលរដ្ឋ​ដែល​រកស៊ី ដឹកជញ្ជូន​ឈើ នឹង ធ្យូង​តាមរបៀប​គ្រួសារ​ដើម្បី យកមកចែក​លោក​ចាន់​សារឿន​នឹងដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន ថែមទៀត​ផង​។​

​ប្រភព​ពី​មន្ត្រី​ដែល​ធ្វើការ​នៅ​ក្នុង​សាលា​ស្រុក​អន្លង់វែង​ដែល​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លើកឡើង​ថា​អនុសេនីយ៍ឯក​គង់​ផល្លី​បាន​ប្រើ​តួនាទី​របស់​ខ្លួន​និង​ប្រេី​រថយន្ដ camry ឆ្លាម​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​ដើម្បី​ធ្វើ​មធ្យោបាយ​ប្រដេញ​កាក់​រថយន្ដ​ដឹក​បទល្មើស​និង​រថយន្ត​របស់​ប្រជាពលរដ្ឋ​ដែល​ដឹក​សិប្បកម្ម​កែច្នៃ​សម្រេច​ដូច​ជា​ចោ​ហារយ​។​ប្រភព​បាន​បន្តទៀតថា​សកម្មភាព​របស់​លោក​គង់​ផល្លី​បានធ្វើឱ្យ​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​អន្លង់វែង​ក៏​ដូចជា​ពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​មាន​ការភ័យខ្លាច​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​បែបនេះ​។​

​បើ​តាម​ប្រភព​ចេញ​ពី​អ្នកកាសែត​នៅក្នុង​ស្រុក​អន្លង់វែង​ដែល​ស្និទ្ធ​នឹង​លោក​គង់​ផល្លី​បាន​អោយដឹង​ដែល​ថា​លោក​គង់​ផល្លី បាន​យក​តួនាទី​របស់​ខ្លួន​នឹង​យក​ឈ្មោះ​លោក​កៅ សៀង​ហៃ​និង​លោក​ចាន់​សារឿ​ន​លើសពីនេះ​ទៅទៀត​គឺ​បាន​យកឈ្មោះ​ព្រះរាជអាជ្ញារង​ម្នាក់​យកមកប្រើ​ដើម្បី​រត់ការ​ឈើ​ឲ្យ​ឈ្មួញ​នឹង​ដើរ​គំរាមកំហែង​យក​ប្រាក់​ពី​អ្នករកស៊ី​ថែមទៀត​ផង​។​

​ករណី​ដូច្នេះ​ហើយ​ទើប​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ទៅ​ដល់​អាជ្ញាធរ​ស្រុក​អន្លង់វែង​ក៏ដូចជា​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ​មេត្តាជួយ​ចាត់វិធានការ​និង​ស៊ើបអង្កេត​ឲ្យមាន​ភាព​ស៊ីជម្រៅ​ទៅលើ​អនុសេនីយ៍ឯក​គង់​ផល្លី​នេះ​ជា​បន្ទាន់​ផង​ខណៈពេល​ដែល​ប្រជាពលរដ្ឋ​កំពុង​តែ​រស់​នៅ​និង​ប្រកបមុខរបរ​រកស៊ី​មាន​ការភ័យខ្លាច​យ៉ាងខ្លាំង​៕
​ដោយ​ខ្មែរ​ឥសាន​

វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 125 នាក់
ម្សិលមិញ ​ 264 នាក់
សប្តាហ៍នេះ​ 2413 នាក់
សរុបទាំងអស់​ 272090 នាក់