​​
​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​មិន​ទាន់​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​08​គ្រួ​រ​សារ​ដែល​មាន​ទុំនាស់​ដីធ្លី​នៅ​ភូមិ​ទួល​ពពែ​ពី សង្កាត់​ទួល​សង្កែ​ខ័ណ្ណឫស្សីកែវ​នៅឡើយ​នោះទេ​
ដោយ ខ្មែរឦសាន (ចំនួនអ្នកអាន: 95នាក់) - Tue,14 April 2020 (Time 03:10 PM)

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​លើកឡើងថា មាន​ភាពមិនប្រក្រតីរ​បស់​រដ្ឋបាល​រាជធានី​ភ្នំពេញ យក​ដី​ប្រជាពលរដ្ឋ​៨​គ្រួសារ​នៅ​តំបន់​អភិវឌ្ឍន៍​ខណ្ឌ​ឬ​ស្សី​កែវ​ទៅ​ពុះ​ឡូ​តិ៍លក់​ធ្វើ​អាជីវកម្ម ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​យ៉ាង​កម្រោល​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​០៨​គ្រួសារ ស្ថិតនៅ​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​០៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ដែល​ឈ្មួញ​យកទៅ​ពុះ​ឡូ​តិ៍លក់​ធ្វើ​អាជីវកម្ម ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​បំពាន​លើ​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​រដ្ឋ​មន្ដ្រី និង​ចំណារ​របស់​ក្រសួងមហាផ្ទៃ​ថែមទៀត​ផង​។​

​បន្ទាប់ពី​មាន​ករណី​បំផ្លិចបំផ្លាញ​ផ្ទះ និង​ទ្រព្យសម្បត្ដិ​ប្រជាពលរដ្ឋ​ទាំង​៨​គ្រួសារ ស្ថិតនៅ​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ពី​សំណាក់​លោក ជា ពិសី អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ និង​គូកន កាលពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៩ កន្លងទៅ ធ្វើឲ្យ​ប្រជាពលរដ្ឋ​កើតទុក្ខ​មិន​សុខចិត្ត​នាំគ្នា​ធ្វើ​ការតវ៉ា​។​

​បន្ទាប់មក​មាន​លិខិត​ចំណារ​ពី​ក្រសួង​មហារ​ផ្ទៃ​លេខ ៖ ៣៣៤៥ ស​.​ជ​.​ណ ចុះ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៩ ដើម្បី​ផ្អាក​ចំណាត់ការ​រដ្ឋបាល​ជា​បណ្ដោះអាសន្ន ដោយ​ទុក​ទីតាំង​ទំនាស់​ឲ្យនៅ​សភា​ពដើម​។ ប៉ុន្ដែ​លោក ជា ពិសី នៅតែ​បន្ដ​ឲ្យកម្លាំង​មក​កម្ទេច​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ ទ្រព្យសម្បត្ដិ ចាន​ឆ្នាំង និង​អ្វីៗ​គ្រប់បែប​យ៉ាង​ត្រូវបាន​ខ្ទិចខ្ទី​ទាំងអស់​តែម្ដង​គ្មាន​សល់​សូម្បី​តែ​បន្ដិច​។​

​ស្ថានភាព​នៃ​ទីតាំង​ទំនាស់​មិន​បាន​ដូច​ដើម​នោះ​ទេ ថែម​ទាំង​ក្រុម​ឈ្មួញ​ក្រោម​ការការពារ​ពី​សំណាក់​លោក ជា ពិសី បាន​សង់​សំណង់ និង​ព័ទ្ធរបង​យ៉ាង​លឿន​បំផុត​ត្រឹម​តែ​រយៈពេល​២​ម៉ោង​ប៉ុណ្ណោះ​។ លោក ជា ពិសី មិន​បាន​គោរព​តាម (​ស​.​ជ​.​ណ​) ដែល​ចេញពី​ក្រសួង​មហាផ្ទៃ​នោះ​ទេ ថែម​ទាំង​ជម្រុញ​ឲ្យ​ការសាងសង់ និង​ព័ទ្ធរបង​ឆាប់​ចេញ​ជា​ស្ថាពរ ៕
​ដោយ ខ្មែរ​ឥសាន​


វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 124 នាក់
ម្សិលមិញ ​ 264 នាក់
សប្តាហ៍នេះ​ 2412 នាក់
សរុបទាំងអស់​ 272089 នាក់