​​
​​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ករណី​លួច​ម៉ូតូ​
ដោយ ​ដោយ សុខ កុសល​ (ចំនួនអ្នកអាន: 70នាក់) - Tue,14 April 2020 (Time 03:01 PM)

បាត់ដំបង ៖​យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ ម៉ាត់ មឹ​ស ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទី​នៅក្នុង​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ថា​ខ្លួន​បាត់​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុង​ឌ្រី​ម​សេរី​ឆ្នាំ​២០១០ កម្លាំង​នគរបាល​ក្រុង​បាត់ដំបង​បាន​ស្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​។​

​ជនសង្ស័យ​ទាំង​៣​នាក់​ឈ្មោះ​៖១-​ចាន់ សុវណ្ណរិទ្ធិ ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​ប៉ាង​រលឹម ស្រុក​អូរ​តា​វ៉ៅ ខេត្ត​ប៉ៃលិន ២-​ង៉ុយ សារ៉េត ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់​នៅក្នុង​ឃុំ​ចំការ​សំរោង ក្រុង​បាត់ដំបង ៣-​សំ ចាន់​ធី ភេទ​ប្រុស អា​យ​៣១​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​។​

​លោក​ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបង​បាន​បញ្ជាក់​ប្រាប់​ក្រុម​ការងារ​យើង​ថា​៖​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ មាន​មុខរបរ​មិន​ពិតប្រាកដ បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ជនរងគ្រោះ​ចំណុច​ភូមិ​អណ្តូង​ចេញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​។​

​ដោយ​មាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​នួន សាន​និង​ក្រោម​បទ​បញ្ជា​ពី​លោក​ឧត្តម​សែ​នីយ៍ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ទើប​កម្លាំង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​នៅ​ចំណុច សង្កាត់​ចំការ​សំរោង រួម​ទាំង​វត្ថុតាង ម៉ូតូ​របស់​ជនរងគ្រោះ​ផងដែរ​។​

​បច្ចុប្បន្ន ជនសង្ស័យ​រួមទាំង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​នៃ​អ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕
​ដោយ សុខ កុសល​


វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 20 នាក់
ម្សិលមិញ ​ 126 នាក់
សប្តាហ៍នេះ​ 2155 នាក់
សរុបទាំងអស់​ 272111 នាក់