​​
​មន្ត្រី កងរាជអាវុធហត្ថ ស្រុក​សណ្តាន់​យក​តួនាទី​របស់​ខ្លួន​ប្រើ​អាវុធ គំរាម​ទៅ​លើ​អ្នក សារព័ត៌មាន​
ដោយ ខ្មែរឦសាន (ចំនួនអ្នកអាន: 38នាក់) - Thu,16 April 2020 (Time 10:11 AM)

កំពង់ធំ​: ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ឬ​ដឹង​ហេតុការណ៍​នោះ​បានឲ្យ​ដឹង​ដែរ​ថា​មន្ត្រី​មូល ដ្ឋា​ន​កងរាជអាវុធហត្ថ​ស្រុក សណ្តាន់​ម្នាក់​ឈ្មោះ ស្រ៊ុន ពេជ្រ រស្មី បានធ្វើ​សកម្មភាព យក​កាំភ្លើង ខ្លី ម៉ាក Ak54 គម្រាម​សម្លាប់​អ្នកសារព័ត៌មាន ចំនួន​៣​រូប ខណ​:​ដែល​ក្រុម​អ្នកសារព័ត៌មាន​កំពុង​តែ​កាក់​គយ​ន្ដ​ដឹកឈើ​និង​បម្រុង​កំហែង​យកប្រាក់ ហើយ​បាន​ថតរូប​ភាពជាក់ស្តែង​ដែល​គោយន្ត​ដឹក​បទល្មើស​ដឹក​អនុផល​ព្រៃឈើ​នៅតាម​ដងផ្លូវ​។​

​ប្រភព​ខាងលើ​បន្តទៀតថា ជននេះ​បាន​គម្រាម​ថា ខ្លួន​ជា​អ្នកមាន​លុយ បាញ់សម្លាប់​ជីវិត​ម្នាក់ បង់​តែ​១​ម៉ឺន​ដុល្លារ​ជា​ការ​ស្រេច ។​
​និង​បញ្ជា​ឲ្យ​គូកន​ដែល​ដឹកឈើ​ប្រមូល​សម្ភារៈ ជាប់​ខ្លួន​ជាពិសេស​កាមេរ៉ា ទូរស័ព្ទ​ក្នុង​គោលបំណង​បំផ្លាញ​ភស្តុតាង​ចោល បណ្តាលឲ្យ​ខូចខាត សម្ភារៈ​មួយចំនួន​ថែមទៀត​ផង​។​

​ករណី​កើតហេតុ​ខាងលើ​នេះ​កើតឡើង ចំនុច ភូមិ​បាក់​ស្រី ឃ៉ុ​គោល ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​ថ្ងៃទី​១១​ខែ មេសា​ឆ្នាំ​២០២០ កន្លង​ទៅ​ថ្មីៗ​នេះ​ម៉ោង​ប្រមាណ ១១:៥៥​នាទី យប់​។​

​ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ប៊​ទៅដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​ខេត្ត​កំពង់ធំ មេត្តា​ចាត់​វិធានការ​និង​ស៊ើបអង្កេត ឲ្យមាន​ភាព ស៊ីជម្រៅ​រវាង​អ្នកសារព័ត៌មាន និង មន្ត្រី​កងរាជអាវុធហត្ថ​ដែល​បាន​ប្រើ​អាវុធ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការភ័យខ្លាច​យ៉ាងខ្លាំង ។ ម្យ៉ាងវិញទៀត​ចំពោះ​អ្នកសារព័ត៌មាន​វិញ​កំពុង​តែ​ប្រើ​តួនាទី​របស់​ខ្លួន​ដើរតួ​ជា​សមត្ថកិច្ច​ជំនាញ​ដើម្បី​ជំរិត​ទារប្រាក់​ពី​ប្រជា​ពលរដ្ឋ​ស្លូតត្រង់ ៕
​ខ្មែរ​ឥសាន​


វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 15 នាក់
ម្សិលមិញ ​ 126 នាក់
សប្តាហ៍នេះ​ 2150 នាក់
សរុបទាំងអស់​ 272106 នាក់