​​
​បុរស​ពីរ​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ករណី​ចោរកម្ម​
ដោយ ​ដោយ សុខ កុសល​ (ចំនួនអ្នកអាន: 47នាក់) - Thu,16 April 2020 (Time 01:57 PM)

បាត់ដំបង ៖ នៅវេលា​ម៉ោង​៩​និង​១៥​នាទី ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២០​កម្លាំង​បង្ការ បង្ក្រាប នៃ​ស្នងការដ្ឋាន​ខេត្ត​បាត់ដំបង តាម​ស្រាវជ្រាវ និង​ឃាត់ខ្លួន​បុរស​ពីរ​នាក់​ពាក់ព័ន្ធ​ក្នុងករណី​ឆក់​ខ្សែក​តាម​ទី​សា​ធា​រណះ នៅ​ចំណុច​ភូមិ​សូ​ភី​១ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។

​ជនសង្ស័យ​មាន​ឈ្មោះ​៖​ទី​១-អ៊ឹម រដ្ឋា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ទី​២-​ឈ្មោះ លី សុភ័​ក្រ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ទាំង​ពីរ​នាក់​នេះ​ពុំ​មាន​មុខរបរ​ពិតប្រាកដ​ឡើយ​។​

​លោក​វរសេនីយ៍ទោ​ឈឿង គឹម​សុង បានបញ្ជាក់​ថា​៖​បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច​ថា​ខ្លួន​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​តាម​ទី​សា​ធា​រណះ​ចំនួន​២​ដង និង​ចុងក្រោយ​នេះ​លួចរ​ទេះ​ទឹកអំពៅ​ក្នុង​ឃុំ​វត្ត​តា​មិម ស្រុក​សង្កែ ខេត្ត​បាត់ដំបង​។​

​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន​៖​រទេះដឹក​ម៉ា​សុីន​កិន​ទឹកអំពៅ​១ កាបូប​លុយ​១ និង​សម្ភារៈ​មួយចំនួនទៀត​។​

​បច្ចុប្បន្ន ជនសង្ស័យ​រួមទាំង​វត្ថុតាង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ដើម្បី​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕​ដោយ​សុខ កុសល​ន ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ។​

​បង្ក្រាប​ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស ( ឆក់​កាបូប )
👮​ដោយ​អនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង មាន​ការសម្របសម្រួល​ទៅលើ​នីតិវិធី​ពី លោក នួន សាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី 13 ខែ​មេសា ឆ្នាំ 2020 វេលា​ម៉ោង 09:15 នាទី នៅ​ចំណុច​ភូមិ​សូ​ភី​1 សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង លោក វរសេនីយ៍ទោ ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ដឹកនាំ​កម្លាំង ក្រុម​អន្តរាគមន៍​បង្ការ បង្ក្រាប សហការ​ជាមួយ​កម្លាំង​ជំនាញ​ចុះ​ប្រតិបត្តិការ បង្ក្រាប​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស ( ឆក់​កាបូប ) មួយ​ករណី និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ចំនួន 2 នាក់
1- ឈ្មោះ អ៊ឹម រដ្ឋា ហៅ ត​យ ភេទ​ប្រុស អាយុ 37 ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ។​
2-​ឈ្មោះ លី សុភ័​ក្រ ភេទ​ប្រុស អាយុ 29 ឆ្នាំ​មាន​ទីលំនៅ​ភូមិ​សុ​ភី​1 សង្កាត់​រតនៈ ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​។​

👥​តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ទាំង 02 នាក់​ខាងលើ បាន​ឆ្លើយ​សារភាពថា ៖ ខ្លួន​បាន​ធ្វើ​សកម្មភាព​លួច​ចំនួន 3 លើក​
- លើក​ទី​1 ខ្លួន​បាន​ធ្វើ​សកម្មភាព ( ឆក់​កាបូប ) នៅ​ចំណុច​ភូមិ​ព្រែក​ខ្ពប ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី 4 ខែ​មេសា​ឆ្នាំ 2020 វេលា​ម៉ោង​ប្រហែល 05:00 នាទី ទៀប​ភ្លឺ បាន​លុយ​ចំនួន 40 ម៉ឺន​រៀល និង​ទូរស័ព្ទដៃ​ម៉ាក​អូ​ប៉ូ​មួយគ្រឿង ។​
- លើក​ទី 2 ខ្លួន​បាន​ធ្វើ​សកម្មភាព ( ឆក់​កាបូប ) នៅ​ចំណុច​ទួល​ប៉ោយចារ ភូមិ​ជ្រៃ​ថ្មី ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី 6 ខែ​មេសា​ឆ្នាំ 2020 វេលា​ម៉ោង​ប្រហែល 11:30 នាទី បាន​លុយ​ចំនួន 7 ម៉ឺន​រៀល និង​អត្តសញ្ញាណប័ណ្ណ​ចំនួន 2 សន្លឹក ។​
- លើក​ទី 3 ខ្លួន​បាន​ធ្វើ​សកម្មភាព ( លួច​រទេះដឹក​ម៉ាស៊ីន​កិន​ទឹកអំពៅ ) នៅ​ចំណុច​ភូមិ​ស្លក្រាម ឃុំ​វត្ត​តា​មិម ស្រុក​សង្កែ ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​13 ខែ​មេសា ឆ្នាំ 2020 វេលា​ម៉ោង​ប្រហែល 03:00 នាទី ទៀប​ភ្លឺ ។

​វត្ថុតាង​ដកហូត​រួមមាន ៖
- រទេះដឹក​ម៉ាស៊ីន​កិន​ទឹកអំពៅ​ចំនួន 1
- កាបូប​ពណ៌​ខ្មៅ​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​បាន​ចំនួន 1

​បច្ចុប្បន្ន ជនសង្ស័យ​រួមទាំង​វត្ថុតាង​ខាងលើ​ការិយាល័យ​ជំនាញ​កំពុងតែ​ធ្វើ​ការកសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​តាម​នីតិវិធី ៕


វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 14 នាក់
ម្សិលមិញ ​ 126 នាក់
សប្តាហ៍នេះ​ 2149 នាក់
សរុបទាំងអស់​ 272105 នាក់