​​
​កម្លាំង​បង្ការ បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ចាប់់​អ្នកលេង​ជើង​ខ្លាំង​ពីរ​នាក់​ញាត់​គុក​
ដោយ ​ដោយ សុខ កុសល​ (ចំនួនអ្នកអាន: 89នាក់) - Fri,17 April 2020 (Time 04:03 PM)

បាត់ដំបង ៖ កម្លាំង​បង្ការ បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ប្រដាប់​ដោយ​អាវុធ​កែច្នៃ​វាយ​ទៅលើ​ជនរងគ្រោះ​ម្នាក់​ឈ្មោះ​ភឿន សំណាង ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​អំបែង​ថ្ងៃ ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង​បណ្តាលអោយ​របួស​ក្បាល​និង​បែក​កុងទ័​រ​ម៉ូតូ​។​

​ករណី​ហិង្សា​នេះ​បាន​បង្ក​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៥៥​នាទី​ល្ងាច​ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០២០ ចំណុច​មុខ​ក្លិប​ឡឺ​វែល ស្ថិតក្នុង​ភូមិ​រំចេក​៥ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​

​លោ​វរសេនីយ៍ទោ​ឈឿង គឹម​សុង ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​បញ្ជាក់ថា​៖​ជនសង្ស័យ​ឈ្មោះ​១-​ឈូ​យ ទូច ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​រំចេក​៥ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ២-​ឈ្មោះ​វិញ វីត ហៅ​ហុីង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ​។​

​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន​៖១-​កាំបិត​កែច្នៃ​១​ដើម ២-​កាំបិត​កែច្នៃ​ពី​ផ្លែរ​ណា​១​ដើម និង​ម៉ូតូ​សេរី​ចាស់​១​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុតាង​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ដើម្បី​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕​ដោយ​សុខ កុសល​


វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 126 នាក់
ម្សិលមិញ ​ 264 នាក់
សប្តាហ៍នេះ​ 2414 នាក់
សរុបទាំងអស់​ 272100 នាក់