​​
​អគ្គិភ័យ​ទៀតហើយ​!​ឆេះ​រោង​ឆ្អើរ​ត្រី​ទ្ទេ​ចខ្ទី​អស់​ទាំងស្រុង​នៅ​ស្រុក​ថ្មគោល​
ដោយ ​ដោយ សុខ កុសល​ (ចំនួនអ្នកអាន: 50នាក់) - Mon,20 April 2020 (Time 08:35 AM)

បាត់ដំបង ៖ នៅវេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០២០ មាន​ករណី​អគ្គិភ័យ​កើតឡើង​១​លើក​បណ្តាល​ឆេះ​រោង​ឆ្អើរត្រី​និង​ខាតបង់​ទ្រព្យសម្បត្តិ​អស់​ជាច្រើន​។​

​ករណី​អគ្គិភ័យ​នេះ​បាន​កើតឡើង​នៅ​ចំណុច​ក្រុមទី​១៤ ភូមិ​កៀន​កែស ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​អោយដឹង​ថា​៖​រោង​ឆ្អើរត្រី​ត្រូវ​អណ្តាតភ្លើង​ឆាបឆេះ​ខាងលើ​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ឈួន ធុច ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​។​

​ចំពោះ​ទ្រព្យសម្បត្តិ​ដែល​ខាតបង់​ក្នុងករណី​អគ្គិភ័យ​នេះ​រួមមាន​៖១-​រោង​ឆ្អើរត្រី​១​ខ្នង ទំហំ​៥​គុណ​១២​ម៉ែត្រ សង់​អំពី​ឈើ​ប្រក​ស័ង្កសី ២-​ត្រីឆ្អើរ​៧០០​គី​ឡូ ៣-​លុយ​បាត​ចំនួន​៥១២០​បាត ៤-​លុយ​ដុល្លារ​ចំនួន​២០០$ ៥-​លុយ​ខ្មែរ​ចំនួន​៩​មុឺន​៥​ពាន់​រៀល អត្តសញ្ញាណ​២​សន្លឹក កងដៃ​ប្លាទី​ន​កូនក្មេង​២​វង់​និង​សម្ភារៈ​មួយចំនួន​ទៀត​។​

​សមត្ថកិច្ច​ស្រុក​ថ្មគោល​បាន​បញ្ជាក់ថា​៖​មូលហេតុ​ដែល​បណ្តាល​អោយ​មាន​អគ្គិភ័យ​កើតឡើង​គឺ​ដោយសារ​ស្រក់​ខ្លាញ់ត្រី​ទៅលើ​រងើកភ្លើង​នៅពេល​កំពុង​ឆ្អើរ ក៍​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​មួយ​រំពេច​។​

​ក្រោយពេល​កើតហេតុ​ភ្លាមៗ​នោះ​ផង​ដែរ​កម្លាំង​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ​ស្រុក​ថ្មគោល​បាន​ចេញ​រថយន្ត​មួយ​គ្រឿង​ដើម្បី​ជួយ​ពន្លត់​ទើប​អណ្តាតភ្លើង​ស្ងប់​រលត់ទៅវិញ ៕
​ដោយ ៖ សុខ កុសល​


វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 19 នាក់
ម្សិលមិញ ​ 126 នាក់
សប្តាហ៍នេះ​ 2154 នាក់
សរុបទាំងអស់​ 272110 នាក់