​​
​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​បំផ្លាញ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​អស់​ជាច្រើន​ខ្នង​
ដោយ ​ដោយ សុខ កុសល​ (ចំនួនអ្នកអាន: 92នាក់) - Sat,25 April 2020 (Time 12:31 PM)

បាត់ដំបង ៖ កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២០ ម្សិលមិញ​នេះ​មាន​ភ្លៀង​ធ្លាក់​លាយ​ខ្យល់​កន្ត្រាក់​បណ្តាល​អោយ​ខូតខាត​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​អស់​ចំនួន​១២៥​ខ្នង​។​

​ចំពោះ​លំនៅដ្ឋាន​ដែល​ត្រូវ​ខ្យល់​កន្ត្រាក់​បកបោក​ទាំងអស់​នោះ​ស្ថិតក្នុង​ឃុំ​ចំនួន​៣ គឺ​ឃុំ​រស្មី​សង្ហា​រ ឃុំ​ត្រែង ឃុំ​ស្តៅ ស្ថិតក្នុង​ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង​។​

​ក្រោយពេល​កើតហេតុ​អាជ្ញាធរ​និង​សមត្ថកិច្ច​បាន​ចុះទៅ​ពិនិត្យ​គ្រប់​ទីតាំង​ក្នុង​ឃុំ​កើតហេតុ​ខាងលើ និង​សំណូមពរ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់​ជៀសវាង​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​

​សូមបញ្ជាក់​ថា ករណី​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​ដែល​បាន​កើតឡើង​ក្នុង​ខេត្ត​បាត់ដំបង​មិនមែន​មាន​តែ​ក្នុង​ស្រុក​រតនមណ្ឌល​នោះទេ គឺ​មាន​ស្រុក​ប​វេល ស្រុក​ភ្នំព្រឹក ស្រុក​រក្ខគីរី​និង​ស្រុក​បាណន់​ផងដែរ ៕
​ដោយ​សុខ កុសល​


វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 18 នាក់
ម្សិលមិញ ​ 126 នាក់
សប្តាហ៍នេះ​ 2153 នាក់
សរុបទាំងអស់​ 272109 នាក់