​​
​រថយន្ត​និង​រថយន្ត​បុក​គ្នា​ប្រាវ​ក្រឡាប់​ផ្អើល​អ្នកស្រុក​ទាំងយប់​
ដោយ ​ដោយ សុខ កុសល​ (ចំនួនអ្នកអាន: 72នាក់) - Fri,10 April 2020 (Time 08:00 AM)

បាត់ដំបង ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ហ្គាស​និង​រថយន្ត​ដឹក​ទឹកកក​យីហោ​(​បេង​ភី​) ក្រឡាប់​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣​ខាង​មុខ​ហាង​លក់​គ្រឿងបន្លាស់​ត្រាក់ទ័រ​សេង ប៉េង​។​

​ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២០ ស្ថិតក្នុង​ភូមិ​២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។

​ប្រភព​ព័ត៌មាន​បាន​អោយ​ដឹងថា​៖​មុនពេល​កើតហេតុ​មាន​រថយន្ត​ដឹក​ហ្គាស ពណ៌​ខៀវ​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2AP-1435 បើកបរ​ដោយ​ឈ្មោះ គឹម ស្រ៊ុន ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ឆ្លង​ផ្លូវ​លេខ​៣ ស្របពេលនោះ​មាន​រថយន្ត​ដឹក​ទឹកកក យីហោ​ខាងលើ ពាក់​ស្លាក​លេខ បាត់ដំបង 2B-1734 បើកបរ​ពី​ត្បូង​ទៅ​ជើង​បុក​គ្នា​បណ្តាលអោយ​ក្រឡាប់​តែម្តង​។​

​ប្រភព​ព័ត៌មាន​បាន​បន្តថា​៖​តៃកុង​រថយន្ត​ដឹក​ទឹកកក ឈ្មោះ​ហេង រស្មី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ទឹកកក បេង​ភី មាន​ទីលំនៅ​ក្នុងភូមិ​រំចេក​៥ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។

​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​តៃកុង​ឬ​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើដំណើរ​តាម​ដងផ្លូវ​នេះឡើយ​។​

​បន្ទាប់ពី​សមត្ថកិច្ច​ចរាចរណ៍​វាស់វែង​រួច​បាន​ស្ទូច​រថយន្ត​ទាំង​ពីរ​គ្រឿង​នោះ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាត់ដំបង​ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕
​ដោយ សុខ កុសល​


វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 126 នាក់
ម្សិលមិញ ​ 264 នាក់
សប្តាហ៍នេះ​ 2414 នាក់
សរុបទាំងអស់​ 272101 នាក់