​​
​ប៉ូលិស​ចាប់ខ្លួន​ក្រុម​អ្នក​កាប់​ចាក់​ពីរ​នាក់​នៅ​ក្បែរ​វិទ្យាល័នេ​ត​យ៉ង់​
ដោយ ​ដោយ សុខ កុសល​ (ចំនួនអ្នកអាន: 21នាក់) - Tue,12 May 2020 (Time 07:59 AM)

បាត់ដំបង ៖ កម្លាំង​អន្តរាគមន៍​បង្ការ បង្ក្រាប នៃ​ស្នងការដ្ឋាន​ខេត្ត​នគរបាល​ខេត្ត​បាត់ដំបង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ឈឿង គឹម​សុង ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ធ្វើ​ការឃាត់ខ្លួន​ក្រុមអ្នកលេង​កាំបិត ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​២​នាក់​ខ​ណះ​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ទៅលើ​ជនរងគ្រោះ​។​

​ករណី​ហិង្សា​នេះ​បាន​បង្កឡើង​នៅក្បែរ​វិទ្យាល័​យនេត​យ៉ង់​ចំណុច​ភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាលពី​វេលា​ម៉ោង​១១ និង​៤០​នាទី​យប់​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២០​។

​ជនសង្ស័យ​មាន​ឈ្មោះ​៖​ទី​១-​ហៃ ចាន់​ឌី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ទី​២-​ឈ្មោះ​ពុំ ពេជ្រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុងភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង រីឯ​បក្ខពួក​៣​នាក់​ទៀត​រត់គេច​ខ្លួន​បាត់​។​

​ជនរងគ្រោះ​មាន​គ្នា​ពីរ​នាក់​ទី​១-​ឈ្មោះ សៀក សៀត សុ​ី​ឆា​វ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ របួស​កែងដៃ ត្រូវ​នឹង​ដំ​ថ្ម ទី​២-​ឈ្មោះ សេង ង៉ូវ ភេទ​ប្រុស អាយុ​១៧ ខូចខាត​ម៉ូតូ​ស្ទើរ​អស់​ទាំងស្រុង នាក់​ទាំងពីរ​មាន​ទីលំនៅ​ក្នុង​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​

​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន​៖​កាំបិត​ច្នៃ​ដង​ឈើ ២​ដើម និង​ម៉ូតូ​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ១​គ្រឿង ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​ពីរ​នាក់​រួមទាំង​វត្ថុតាង​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ដើម្បី​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់ ៕
​ដោយ សុខ កុសល​


វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 43 នាក់
ម្សិលមិញ ​ 126 នាក់
សប្តាហ៍នេះ​ 2178 នាក់
សរុបទាំងអស់​ 272134 នាក់