​​
​បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​រកឃើញ​ថ្នាំញៀន​១​កាបូប​
ដោយ ​ដោយ សុខ កុសល​ (ចំនួនអ្នកអាន: 71នាក់) - Tue,12 May 2020 (Time 08:17 AM)

បាត់ដំបង ៖ កង​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង សហការ​ជាមួយ​កម្លាំង​នគរបាល​ជំនាញ​នៃ​រិល័យ​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័​យ​ម្នាក់ ពី​បទ​ជួញដូរ​និង​ប្រើប្រាស់​ថ្នាំញៀន​។​

​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ចំណុច​ផ្ទះជួល ស្ថិតក្នុង​ក្រុម​ទី​៦ ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​

​លោក​ឆាង វណ្ណ​ឆៃ​អធិការ​ក្រុង​បាត់ដំបង​បាន​ប្រាប់​ក្រុម​ការងារ​យើង​ថា​៖​ជនសង្ស័យ​ឈ្មោះ លី អី​សា ហៅ (​ពាង​)​ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ណា​កា​ឆាយ ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។

​សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​រួមមាន​៖ ១-​ម្សៅ​ក្រាម​ថ្លា​ចំនួន​១៥​ថង់ ទម្ងន់​១០៣៤,២០​ក្រាម ២-​ថ្នាំ​កេតា​មីនចំនួន​១​ថង់ ៣-​សារធាតុ​រាវ​ចំនួន​៣​ដប ជញ្ជីង​ថ្លឹង​១ ៤-​ម៉ូតូ​ម៉ាក​អុិច​សេច​ទ័រ ពណ៌​ស លាយ​ខ្មៅ​១​គ្រឿង​និង​សម្ភារៈ​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​ខេត្ត​បាត់ដំបង​ដើម្បី​ចាត់ការ​បន្ត ៕
​ដោយ​សុខ កុសល​


វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 47 នាក់
ម្សិលមិញ ​ 126 នាក់
សប្តាហ៍នេះ​ 2182 នាក់
សរុបទាំងអស់​ 272138 នាក់