​​
​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​ផ្តាច់​ជីវិត​បុរស​ម្នាក់​យ៉ាង​អាសូរ​
ដោយ ​ដោយ សុខ កុសល​ (ចំនួនអ្នកអាន: 66នាក់) - Sat,02 May 2020 (Time 08:21 AM)

បាត់ដំបង ៖ នៅវេលា​ម៉ោង​១៨ និង​៤៥​នាទី យប់​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២០ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​១​លើក​រវាង​ម៉ូតូ​និង​រថយន្ត បណ្តាល​អោយ​បុរស​ម្នាក់​ស្លាប់​មួយ​រំពេច​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ចំណុច​ក្រុមទី​១ ភូមិ​អូរ​គ្រៀត ឃុំ​គារ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង​។​

​ប្រភព​ព័ត៌មាន​បាន​អោយ​ដឹងថា​៖ ជនរងគ្រោះ​ឈ្មោះ សៀង ពិ​សិទ្ធ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ព្រៃ​ខ្លូត ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខ​គី​រី ខេត្ត​បាត់ដំបង​។​

​ប្រភព​ព័ត៌មាន​បាន​បន្តថា​៖​មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពាក់​ស្លាក​លេខ​បាត់ដំបង​1S-2934 ក្នុង​ទិសដៅ​ពី​បាត់ដំបង​ទៅ​ភ្នំពេញ លុះដល់​ចំណុច​កើតហេតុ បើក​ជែង​រថយន្ត​ធំ​១​គ្រឿង​មិន​ស្គាល់​ម៉ាក​បណ្តាលអោយ​ដួល​ចូល​ក្រោម​រថយន្ត​កិន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ដោយ​សារ​បុរស​រូប​នោះ​បើក​បរទាំង​ស្ថានភាព​ស្រវឹង​។​

​បន្ទាប់​មក​សមត្ថកិច្ច បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ដើម្បី​ជួយ​អន្តរាគមន៍​ប៉ុន្តែ​រថយន្ត​បង្កហេតុ​បាន​បន្ថែម​ល្បឿន​បើក​រត់​គេចខ្លួន​បាត់​។

​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​សមត្ថកិច្ច​ប្រគល់អោយ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​រថយន្ត​បង្ក​សមត្ថកិច្ច​កំពុង​តាម​ស្រាវជ្រាវ​៕
​ដោយ​សុខ កុសល​

វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 21 នាក់
ម្សិលមិញ ​ 126 នាក់
សប្តាហ៍នេះ​ 2156 នាក់
សរុបទាំងអស់​ 272112 នាក់