​​
​​ខ្យល់​កន្ត្រាក់ បាន​វាយប្រហារ លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន ១១​ខ្នង​ផ្ទះ រងរបួស​ធ្ងន់​២​នាក់ ស្លាប់​គោ​២​ក្បាល​នៅ​ស្រុក​ត្រពាំង​ប្រាសាទ និង​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​
ដោយ សហការី (ចំនួនអ្នកអាន: 72នាក់) - Wed,13 May 2020 (Time 04:03 PM)

​ឧត្តរមានជ័យ ៖ នៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​អស់​ជាច្រើន​ខ្នង​កាលពី​យប់​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០២០ យប់​ម្សិលមិញ បាន​បណ្ដាល​ឲ្យ​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៦​ខ្នង​ផ្ទះ និង​រងរបួស​មនុស្ស​ចំនួន ២​នាក់ ស្ថិតនៅ​ភូមិ​អូរ​រំដេង ឃុំ​ត្រពាំង ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​។​

​ក្នុងនោះដែរ នៅ​យប់​ថ្ងៃ​ដដែល ខ្យល់​កន្ត្រាក់​ក៏បាន​វាយប្រហារ​ទៅ​តំបន់​ក្រុង​សំរោង បណ្ដាល​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ខូចខាត​ទាំងស្រុង​ចំនួន ៥​ខ្នង និង​រន្ទះបាញ់​សត្វ​គោ​ចំនួន ២​ក្បាល​ស្លាប់ តែ​មិន​មាន​ប៉ះពាល់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​នោះ​ឡើយ ស្ថិតនៅ​ភូមិ​សំបួរមាស និង​ភូមិ​ត្នោត សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។​

​តាម​របាយការណ៍​របស់​អាជ្ញាធរ​បានអោយដឹងថា គ្រោះមហន្ដរាយ​បណ្ដាលមកពី​បាតុភូតធម្មជាតិ ខ្យល់​កន្ត្រាក់ និង​មាន​ភ្លៀង​ធ្លាក់ នៅ​ភូមិ​អូរ​រំដេង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ដែល​បណ្តាលអោយ​ខូចខាត​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​សរុប​ចំនួន ៦​ខ្នង​ផ្ទះ ក្នុងនោះដែរ ខូចខាត​ទាំងស្រុង​ចំនួន ៣​ខ្នង និង​ខូចខាត​អស់ ៥០% ចំនួន ៣​ខ្នង​ផ្ទះ ដោយ​បាន​របើក​ដំបូល ជញ្ជាំង​។ ហើយ​ក្នុងនោះ មាន​ក្មេងប្រុស ចំនួន​២ នាក់ អាយុ​ប្រហែល​១២​ឆ្នាំ និង​អាយុ ៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​បាន​របួស​ធ្ងន់​ដោយសារ​ខ្យល់​រលំ​ផ្ទះ ហើយ​ត្រូវបាន​ក្រុមគ្រួសារ រួមជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច ជួយ​អន្តរាគមន៍ បញ្ជូន ទៅ​សង្គ្រោះ នៅ​មន្ទីរ ពេទ្យ អន្លង់វែង និង​បាន​បញ្ជូន​បន្ត​ទៅ​ខេត្ត​សៀមរាប​ដោយ​ស្ថានភាព​របួស​ធ្ងន់​ផងដែរ ៕
​ដោយ ៖ សហការី​


វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 126 នាក់
ម្សិលមិញ ​ 264 នាក់
សប្តាហ៍នេះ​ 2414 នាក់
សរុបទាំងអស់​ 272095 នាក់