​​
​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ករណី​ជួញដូរ​ថ្នាំញៀន​
ដោយ ​ដោយ សុខ កុសល​ (ចំនួនអ្នកអាន: 17នាក់) - Sat,16 May 2020 (Time 08:29 PM)

បាត់ដំបង ៖ កម្លាំង​នគរបាល​ស្រុក​កំរៀង ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​ថ្នាំញៀន​ខុសច្បាប់​និង​ឃាត់​ជនសង្ស័យ​ពីរ​នាក់​រួមទាំង​វត្ថុតាង​ជាក់ស្តែង​។​

​ជនសង្ស័យ​ទាំង​ពីរ​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០២០ ចំណុច​ក្រុមទី​៦ ភូមិ​ចម្លង​លើ ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្ត​បាត់ដំបង​។

​ប្រភព​ព័ត៌មាន​បាន​អោយ​ដឹងថា​៖​ជំហាន​ដំបូង​សមត្ថកិច្ច​ឃាត់ខ្លួន ឈ្មោះ​មាក់ មុត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ ឃុំ ខាងលើ ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន (​ម៉ាក​កក​) ១​ថង់ ទម្ងន់​១,១៧​ក្រាម និង​យ៉ាម៉ា (WY) ចំនួន​១​គ្រប់​។

​កិច្ចប្រតិបត្តិការ​បង្ក្រាប​នេះ​សមត្ថកិច្ច​បាន​បន្ត​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ ហែម មុន្នីនាថ ភេទ​ស្រី អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ស្វាយ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង នៅវេលា​ម៉ោង​២​និង​៣០​នាទី ថ្ងៃ ខែ ឆ្នាំ​ដដែល​។​

​សមត្ថកិច្ច​ដកហូត​បា​ន​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន ហៅ​ម៉ា​ទឹកកក ចំនួន​២​ថង់ ទម្ងន់​៥,០១​ក្រាម ថ្នាំ​យ៉ាម៉ា ចំនួន​១៥២​គ្រាប់ ទម្ងន់​១៤,៦៣​ក្រាម ថ្នាំញៀន​ប្រភេទ​អ៊ុច ស្តា​សុ​ី​(MDMA)​ចំនួន​៥៨​គ្រាប់ ទម្ងន់​២០,៣៤​ក្រាម ទូរស័ព្ទដៃ​១​គ្រឿង លុយ​ខ្មែរ​ចំនួន​៣០​មុឺន​រៀល និង​សម្ភារៈ​វិច​ខ្ចប់ ចែកចាយ មួយចំនួនទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿង​នៃ​អធិការដ្ឋាន​ស្រុក​កំរៀង​កំពុង​រៀបចំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូងខេ​ត្ត​បាត់ដំបង​ដើម្បី​ផ្តន្ទាទោស​ទៅតាម​និតិ​វិធី ៕
​ដោយ​សុខ កុសល​


វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 23 នាក់
ម្សិលមិញ ​ 126 នាក់
សប្តាហ៍នេះ​ 2158 នាក់
សរុបទាំងអស់​ 272114 នាក់