​​
​គណៈបញ្ជាការ​ឯកភាព​ស្រុក​ព្រែក​ប្រសព្វ ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​តាម​ដង​ទន្លេមេគង្គ​
ដោយ ខ្មែរឦសាន (ចំនួនអ្នកអាន: 58នាក់) - Sun,17 May 2020 (Time 10:53 PM)

ទូក​ព្យាង​ឈើ​មួយ​គ្រឿង ត្រូវបាន​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ស្រុក​ប្រែក​ប្រសព្វ ធ្វើការ​បង្ក្រាប កាលពី​វេលា​ម៉ោង​ប្រមាណ​ជា ១​រសៀល ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២០​នេះ ខណៈ​ដែល​ទូក​ព្យាង​ឈើ​មួយ​គ្រឿង​នោះ គឿង​ថ្ម នៅ​កណ្ដាល​ទន្លេមេគង្គ តាំង​យប់​មក​ម្លេះ​។​

​ទូក​ឈើ​មួយ​គ្រឿង​នេះ គឺ​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​វេលា​ម៉ោង​ប្រមាណ​ជា ៥​នឹង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៧ ខែ​ឧសភា​នេះ ជាប់​គឿង​ថ្ម នៅ​កណ្ដាល​ទន្លេមេគង្គ ស្ថិតក្នុង​ភូមិ​ជ្រោយ​បន្ទាយ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ និង​បាន​រាយការណ៍​ជួន​អាជ្ញាធរ មាន​សមត្ថកិច្ច ដើម្បី​ចុះ​ស្រាវជ្រាវ និង​បង្ក្រាប បទល្មើស​ផល​អនុផល​ព្រៃឈើ​ដែល​គ្មាន​លិខិត​អនុញ្ញាតិ​។​

​លោក ហង្ស ចាន់​ឌី អភិបាលស្រុក​ព្រែក​ប្រសព្វ បាន​បញ្ជាក់​ឲ្យដឹងថា ក្រោយពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ក្នុងនាម​លោក​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក បាន​បញ្ជា​អោយ​សមត្ថកិច្ច​ចម្រុះ ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ខាងលើ ប៉ុន្តែ​ជាក់ស្ដែង សមត្ថកិច្ច​បង្ក្រាប​បាន​តែ​ឈើ​ព្យាង​ប៉ុណ្ណោះ ចំណែកឯ​ទូក​ដែល​ជា​មធ្យោយបាយ​ក្នុង​ការ ដឹកជញ្ជូន​វិញ​នោះ ត្រូវបាន​ក្រុម​ឈ្មួញ​បើក​រត់គេច​បាត់​។​

​គូសបញ្ជាក់ថា កាលពី​ថ្ងៃ​ទី ៣០ ខែ​មេសា ឆ្នាំ​២០២០​កន្លងទៅ ឯកឧត្តម វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ ធ្លាប់បាន​ព្រមាន​ធ្ងន់ៗ​ថា នឹង​ចាត់វិធានការ​ដល់ អាជ្ញាធរ​ស្រុក​ទាំងអស់ នៅ​ទូទាំង​ខេត្ត ដែល​មិន​ធ្វើ​ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ និង​អ្នកសារព័ត៌មាន​អណាធិបតេយ្យ នៅក្នុង​កិច្ចប្រជុំ​បូល​សរុប​ការងា​រលើ​គ្រប់​វិស័យ ប្រចាំ​ខែ​មេសា​ផង​ដែរ​។​

បច្ចុប្បន្ន ឈើ​ទាំង​នោះ​ត្រូវបាន​យក​ទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ ជ្រោយ​បន្ទាយ ដើម្បី​ធ្វើការ​វាស់វែង និង​កសាង​សំនុំរឿង ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ស្ដីពី​ព្រៃឈើ ដោយឡែក​ពាក់ព័ន្ធ​នឹង​ប្រភេទ​ឈើ និង​ចំនួន​ម៉ែត្រគូប មន្ត្រី​ជំនាញ​រដ្ឋបាល ព្រៃឈើ មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​៕


វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 46 នាក់
ម្សិលមិញ ​ 126 នាក់
សប្តាហ៍នេះ​ 2181 នាក់
សរុបទាំងអស់​ 272137 នាក់