​​
​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ​បញ្ជូន​មនុស្ស​៨​នាក់​ទៅ​សាលាដំបូង​ខេត្តក្រចេះ​នៅ​ព្រឹក​ថ្ងៃស្អែក​នេះ​
ដោយ ខ្មែរឦសាន (ចំនួនអ្នកអាន: 74នាក់) - Sun,17 May 2020 (Time 10:54 PM)

នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០២០ ស្អែក​នេះ មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ បញ្ជូន​មនុស្ស​ចំនួន ៨​នាក់ ទៅ​សាលាដំបូង​ខេត្ត​ក្រចេះ ជាប់​ពាក់ព័ន្ធ​ករណី​កាប់​កាប់ ព្រៃ​ទន្ទ្រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​។​

​លោក ឆាយ ឌួង​សាវុធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បានអោយ​ដឹង​នៅ​រសៀល​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២០​នេះ​ថា មនុស្ស​ចំនួន ៨​នាក់ នឹង​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ក្រចេះ វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២០ ស្អែក​នេះ បន្ទាប់​ពី​បាន​ធ្វើ​ការឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា និង​កំពុង​កសាង​សំនុំរឿង ពាក់ព័ន្ធ​ករណី​កាប់​កាប់​ព្រៃ​ទន្ទ្រាន យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ចំនួន​០២​ករណី មាន​គ្នា​ចំនួន​០២​ក្រុម សរុប​ចំនួន​០៨ នាក់ ស្ថិត​ត្រង់​ចំណុច​ពន្លឺ​ពេជ្រ ភូមិសាស្ត្រ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ​។​

​លោក បានបញ្ជាក់​ថា ក្រុមទី​១: មាន​គ្នា ៦​នាក់ មានឈ្មោះ សន សុ​ខេង ជា​ម្ចាស់ និង ជា​មេក្លោង និង​មនុស្ស ៥​នាក់​ផ្សេង​ទៀត ជា​អ្នកស៊ីឈ្នួល​កាប់​ជើង​ក្រោម និង​ដុត ត្រង់ចំណុច និយាម​កា X : 0579590, Y: 1416510 ប្រមាណ ៤​ហិកតា វត្ថុតាង​ដែល​ដកហូត​រួមមាន​: កាបិ​ត​ចំនួន ៦ ពូថៅ ២ កា​ភ្លើង​ឆ្នៃ​ប្រើ​ហ្គាស​០១​ដើម ឡា​មរណា​យន្ត ០១ ម៉ូតូ​ចំនួន ០៥​គ្រឿង ទូរ​ស​ព្ឌ័ដៃ ០៣​គ្រឿង និង​សម្ភា​រះ​ប្រើប្រាស់​ទៀត​។ ហើយ​ជនល្មើស​ទាំង​០៦ បាន​និង​កំពុង​បន្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយការ​សាលាដំបូង​ខេត្តក្រចេះ​ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​។ ក្រុមទី​២: មាន​គ្នា ២​នាក់ មានឈ្មោះ ឈឿន អិត និង ឈឹម សីហា ដែល​អះអាង​ថា​ខ្លួន​ជា​ម្ចាស់​ដី បាន​ប្រព្រឹត្ត​លើ​ករណី​កាប​រុន​រាន​ដី ដើម្បី​ធ្វើជា​កម្មសិទ្ធិ ត្រង់​ចំណុច​និយាម​ការ X: 579742, Y: 1416410 មាន​ប្រមាណ ០៣ ហិកតា វត្ថុតាង​ដែល​ដកហូត​បាន​រួម​មាន កាំបិត ០២ ពូថៅ​១ ចប ១ ស្នាប់​ដៃ​១ កាំបិតកៃ ០១ ម៉ូតូ ០១ គ្រឿង រាល់​វត្ថុតាង​បាន​យក​មក​រក្សាទុក​នៅ​ស្នាក់ការ​ធំ​គម្ពោត​គយ​។​

​លោក បាន​បន្តថា ការឃាត់ខ្លួន​ក្រុម​មនុស្ស​ទាំង ៨​នាក់​នេះ គឺ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី ១៤ ខែ​ឧសភា ឆ្នាំ​២០២០ ខណៈ​ដែល​មន្ត្រី​ឧទ្យានុ​រក្ស និង​ប្រជាជន​ស្មគ្រ័ចិត្ត ដែល​ដឹកនាំ​ដោយ ហាស់ វិបុល ធ្វើការ​ចុះ​ល្បាត​ក្នុង​ដែន​ជំរក​សត្វព្រៃ ព្រៃ​ឡង់ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ក្រចេះ​៕



វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 12 នាក់
ម្សិលមិញ ​ 126 នាក់
សប្តាហ៍នេះ​ 2147 នាក់
សរុបទាំងអស់​ 272103 នាក់