​​
​លោក ម៉ុក ពន្លក នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ ដឹកនាំ​កម្លាំង​ជំនាញ​ផ្នែក​រដ្ឋបាល​ជលផល​កាំ​ពី រួមសហការ​ជាមួយ​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព ក្រុង​ក្រចេះ និង​សហគមន៍​នេសាទ ចុះ​បង្ក្រាប​បទល្មើស​ជល​ផល​នៅ​ចំនុច​បឹង​រំ​លាច ក្រុង​ក្រចេះ​
ដោយ ដោយ កិះ​ ខន​ (ចំនួនអ្នកអាន: 20នាក់) - Wed,20 May 2020 (Time 01:15 PM)

ខេត្ត​ក្រចេះ​៖ ដោយ​មាន​ការណែនាំ និង​ចង្អុលបង្ហាញ​ពី​លោក ទ្រី សុ​ភក្តិ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​ក្រចេះ ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២០ លោក ម៉ុក ពន្លក នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ផ្នែក​រដ្ឋបាល​ជលផល​កាំ​ពី រួមសហការ​ជាមួយ​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព ក្រុង​ក្រចេះ និង​សហគមន៍​នេសាទ ចុះ​បង្ក្រាប​បទល្មើស​ជល​ផល​នៅ​ចំនុច​បឹង​រំ​លាច ក្រុង​ក្រចេះ​។​

​លោក ម៉ុក ពន្លក នាយរង​ខណ្ឌ បានអោយដឹងថា សមត្ថកិច្ច​ចម្រុះ ដកហូត និង​រឹបអូស​បាន​ឧបរណ៍​នេសាទ​ល្មើស​ច្បាប់​មួយចំនួន​រួមមាន​៖
- លូ​ស្បៃ​មុង និង​លូ​សាច់​អួន​ក្រលា​ញឹក (​សាច់​ប៉ាក់​) ចំនួន ៣២​មាត់​លូ​។​- របាំង​ស្បៃ​មុង និងរ​បាំងសាច់​អួន​ក្រលា​ញឹក​ចំនួន ៣២​ខ្សែ ប្រវែង ១៦០០​ម​។​- ល​បណ​រ៉ាវ​ចំនួន​០២​គ្រឿង និង​របាំង​ចំនួន​០១​ខ្សែ ប្រវែង​១២០​ម​។​- បង្គោល​ចម្រឹង​ឫស្សី​ឃ្លៃ ចំនួន​៤៥០​ដើម​។​- ចាក់​លែង​កូន​ត្រី​ចម្រុះ​ចូល​បឹង​ធម្មជាតិ ចំនួន ១៥​គីឡូក្រាម​។ វត្ថុតាង​ទាំងអស់ ត្រូវ​ក្រុមចម្រុះ​សម្រេច​ដុត​បំផ្លាញចោល​នៅ​ហ្នឹង​កន្លែង​ព្រោះថា មាន​ការលំបាក​ក្នុង​ការដឹកជញ្ជូន ។​

​លោក ម៉ុក ពន្លក នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ក្រចេះ បាន​បញ្ជាក់​អោយដឹងថា បើ​ទោះជា​ពេលនេះ មិនទាន់​ឈាន​ចូល​រដូវ​បិទ​នេសាទ​ក្តី ប៉ុន្តែ​ការធ្វើ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ស្បៃ​មុង និង​សាច់​អួន​ក្រលា​ញឹក​(​សាច់​ប៉ាក់​) គឺ​ត្រូវ​ច្បាប់​ហាមឃាត់​ដាច់ខាត មិន​អនុញ្ញាតិ​អោយ​ប្រើ​ឡើយ​។ ហេតុដូច្នេះ បើសិនជា​បងប្អូន​អ្នកនេសាទ​នៅតែ​លួច​ធ្វើ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ខាងលើ ថ្ងៃ​ណា​មួយ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន បងប្អូន​នឹង​ត្រូវ​ទទួលទោស​តាម​មាត្រា​៩៩ ចំនុច​ទី​៧ នៃ​ច្បាប់​ស្តីពី ជលផល ដោយ​ត្រូវ​ផ្តន្ទាទោស​ក្រោម​បទល្មើស​ជលផល​ថ្នាក់​ទី​២ ដែល​ត្រូវ​ដាក់​ពន្ធនាគារ​ពីមួយ (១) ឆ្នាំ ទៅ​បី (៣) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ប្រាំ​លាន (៥.០០០.០០០) រៀល ទៅ ហាសិប​លាន (៥០.០០០.០០០)​រៀល និង​វត្ថុតាង​ទាំងអស់​ត្រូវ​រឹបអូស​ជា​សម្បត្តិិ​រដ្ឋ ឬ បំផ្លាញចោល​៕
​ដោយ កិះ​ខន​


វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 22 នាក់
ម្សិលមិញ ​ 126 នាក់
សប្តាហ៍នេះ​ 2157 នាក់
សរុបទាំងអស់​ 272113 នាក់