​​
​កង​អន្តរាគមន៍​បង្ការ បង្ក្រាប​នៃ​ស្នងការដ្ឋាន​ខេត្ត​បាត់ដំបង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​បង្ក​ហឹង្សា​
ដោយ ​ដោយ សុខ កុសល​ (ចំនួនអ្នកអាន: 42នាក់) - Sat,23 May 2020 (Time 07:16 AM)

បាត់ដំបង ៖ នៅវេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត សហការ​ជាមួយ​នគរបាល​ស្រុក​បាណន់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ដីកា​ពី​បទ​បង្ក​ហឹង្សា​តាម​ទី​សាធារណៈ​ក្នុង​សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។​

​ជនសង្ស័យ​មាន​ឈ្មោះ មិត្ត យក់​លៀម ហៅ​(​ហ្វី​) ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​កញ្ច្រោង ឃុំ​បាយ​ដំ​រាំ ស្រុក​បាណន់ ខេត្ត​បាត់ដំបង​។​

​លោក​ឈឿង គឹម​សុង ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​បញ្ជាក់ថា​៖​ជនសង្ស័យ​ទាំង​អស់​មាន​គ្នា​៣​នាក់​បាន​ជិះ​ម៉ូតូ​ដេញ​ស្ទាក់​វាយ កាប់​ជនរងគ្រោះ​ឈ្មោះ សៀត សុ​ី​ឆា​វ កាលពី​យប់​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០២០ ក្នុង​ស្ថានភាព​គ្រោះថ្នាក់​មិន​អាច​តតាំង​ជាមួយ​ជនសង្ស័យ ដូច្នេះ​ជនរងគ្រោះ​ផ្តួល​ម៉ូតូ​រត់គេច​ខ្លួន​ដើម្បី​សុ​វត្ថ​ភាព​។​

​បន្ទាប់​មក​សមត្ថកិច្ច​ទៅ​ដល់​ធ្វើ​ការបង្ក្រាប​និង​ឃាត់ខ្លួន​ជន​បង្កហេតុ​ពីរ​នាក់​នៅ​ចំណុច​ក្បែរ រង្វង់​មូល​រូបសំណាក​លោកតា​ដំញូង​ដកហូត​បាន​ដាវ​ពីរ​ដើម​និង​ម៉ូតូ​១​គ្រឿង​។​

​បច្ចុប្បន្ន ជនសង្ស័យ​ដែល​សមត្ថកិច្ច​ទើបតែ​ឃាត់ខ្លួន​បាន​កាលពី​ព្រឹក​មិញ​នេះ​ត្រូវបាន​កម្លាំង​ជំនាញ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ដើម្បី​ផ្តន្ទាទោស​តាម​និតិ​វិធី ៕ ដោយ​សុខ កុសល​


វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 126 នាក់
ម្សិលមិញ ​ 264 នាក់
សប្តាហ៍នេះ​ 2414 នាក់
សរុបទាំងអស់​ 272094 នាក់