​​
​ជិះ​រថយន្ត​ទំនើប តែ​ចត​គ្មាន​សណ្តាប់ធ្នាប់ ប៉ូលិស​ចរាចរណ៍ មិន​គួរ​មើលរំលង​
ដោយ ​ដោយ សុខ កុសល​ (ចំនួនអ្នកអាន: 423នាក់) - Tue,26 May 2020 (Time 09:31 AM)

បាត់ដំបង ៖ ការចត​រថយន្ត​យ៉ាង​អាណាធិបតេយ្យ នៅ​ខាងលិច​ផ្សារ​ណាត់ ចំ​កណ្តាល​ក្រុង​បាត់ដំបង ជាពិសេស​កន្លែង​ប្តូរ​លុយ​(73/74)​ដ៍​ល្បី​មាន​ការកកស្ទះ​រាល់ថ្ងៃ ធ្វើអោយ​ប្រជាពលរដ្ឋ​រិះគន់ថា ទីនោះ​គឺជា​ទំលាប់​អាក្រក់ របស់​បុគ្គល​ខ្លះ​ជិះ​រថយន្ត​ទំនើប​តែ​ចត​គ្មាន​របៀប​។​

​ក្រោយពេល​សារព័ត៌មាន​ចុះផ្សាយ​ទើប​មាន​មន្ត្រី​នគរបាល​ចរាចណ៍​ចុះ​ទៅ​សម្រួល​ទីតាំងនោះ​យ៉ាងយូរ​១​សប្តាហ៍ ហាក់បីដូចជា​គ្មាន​សមត្ថភាព​បំពេញ​ការងារ​នៅ​ចំណុច​នេះ​សោះ​។​

​ប្រជាពលរដ្ឋ​ដែល​តែងតែ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នេះ បាន​លើកឡើង​ថា លោក​ចាន់ សុធី ប្រធាន ការិយាល័យ ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាត់ដំបង ទើប​ឡើង​កាន់តំណែង​ថ្មីៗ គួរ​ចាត់​កម្លាំង​ចុះ​សម្រួល​ចរាចរណ៍​នៅ​ទីនោះ​ជា​ប្រចាំ​ឬ​ស្ទូច​យក​រថយន្ត​ណា​ដែល​មិន​គោរព​ច្បាប់​ពិន័យ កុំ​លើកលែង អនុវត្តន៍​អោយ​ដូច​កម្លាំង​ជំនាញ​ចរាចរណ៍​នៅឯ​រាជធានី​ភ្នំពេញ​ទើប​បុគ្គល​នោះ​រាងចាល​។​

​តើ​ខេត្ត​ដែល​ជាប់​ចំណាច់ថ្នាក់​លេខ​១ (​ផ្កា​រំដួល​៣​ទង​) ល្បី​ពេញ​ផ្ទៃ​ប្រទេស​កម្ពុជា គួរ​ខ្មាស់​ជនជាតិ​បរទេស​ដែរ​ឬទេ​?

​ដូច្នេះ​សមត្ថកិច្ច​នគរបាល​ច​រាចរណ៍​ផ្លូវ​គោក​ខេត្តបាត់ដំបង សូម​កុំ​មើលរំលង​ចំណុច​នោះ​ទៀត គួរ​ពិនិត្យ​ឡើងវិញ​ផង​ទាន​៕​ដោយ​សុខ កុសល​


វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 474 នាក់
ម្សិលមិញ ​ 700 នាក់
សប្តាហ៍នេះ​ 39521 នាក់
សរុបទាំងអស់​ 432991 នាក់