​​
​ជាងផ្សារដែក​ខ្វះ​ការប្រុងប្រយ័ត្ន​ធ្លាក់​កំទេច​ភ្លើង​ចំ​ដប​សាំង​ឆេះ​ផ្ទះ​អស់​៤​ខ្នង​
ដោយ ​ដោយ សុខ កុសល​ (ចំនួនអ្នកអាន: 96នាក់) - Thu,28 May 2020 (Time 08:28 AM)

បាត់ដំបង ៖ អគ្គិភ័យ​បាន​ឆេះ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​អស់​ចំនួន​៤​ខ្នង​បង្ក​អោយ​មាន​ការផ្ញាក់ផ្អើល​ដល់​អជ្ញាធរ​និង​សម​ត្ថ​កិច្ច​ជួយ​ពន្លត់​ដោយ​ប្រើប្រាស់​រថយន្ត​បង្ការ ពន្លត់​អគ្គិភ័យ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំឡូត​និង​អធិការដ្ឋាន​ស្រុក​រតនមណ្ឌល​រួម​ទាំង​កម្លាំង​យោធា កងរាជអាវុធហត្ថ​ចុះ​ទៅ​អន្តរាគមន៍​យ៉ាង​សកម្ម​ដើម្បី​ទប់ស្កាត់​កុំ​អោយ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ខាង​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ល្ងាច ថ្ងៃទី​២៧ ខែ​ឧសភា ២០២០ នៅ​ចំណុច​ក្រុមទី​១០ ភូមិ​កញ្ចាំង ឃុំ​ស៊ុង ស្រុក​សំឡូត ខេត្ត​បាត់ដំបង​។​

​លោក​កោ ស៊ុន​កាំ​ង អធិការនគរបាល​ស្រុក​សំឡូត​បាន​បញ្ជាក់ថា​៖​ករណី​អគ្គិភ័យ​នេះ​បង្កឡើង​ដោយសារ​ជាងផ្សារដែក​ខ្វះ​ការប្រុងប្រយ័ត្ន​ធ្លាក់​កំទេច​ភ្លើង​ចំ​ដប​សាំង​ទើប​បណ្តាលអោយ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​មួយ​រំពេច​។​

​លោក​អធិការ​បាន​បន្តថា​៖​ផ្ទះ​ជនរងគ្រោះ​មានឈ្មោះ​៖​ទី​១-​ឈ្មោះ​សឿង ប្រុស ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ឆេះ​ផ្ទះ​អស់​ទាំងស្រុង ទី​២-​ឈ្មោះ សៀ​ប សុខ​ថាវ​រី ភេទ​ស្រី អាយុ​៥០​ឆ្នាំ ខូចខាត​ផ្ទះ​៦០% ទី​៣-​ឈ្មោះ​ទៀប រ៉េត ភេទ​ស្រី អាយុ​២៩​ឆ្នាំ ខូចខាត​ផ្ទះ​៣០% ទី​៤-​ឈ្មោះ ប៊ុន ឆី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ខូច​ផ្ទះ​ប្រហែល​២០%​។​

​ចំណែក​ក្រុម​បង្ការ ពន្លត់​អគ្គិភ័យ​ស្រុក​សំឡូត​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​៦​រថយន្ត​និង​រថយន្ត​អធិការដ្ឋាន​ស្រុក​រតនមណ្ឌល​ចំនួន​២​រថយន្ត សរុប​ចំនួន​៨​រថយន្ត​ទើប​អណ្តាត​ស្ងប់​រលត់​អស់​ទៅ​វិញ​។​

​ចំពោះ​ទ្រព្យសម្បត្តិ​ដទៃទៀត​ដែល​មាន​ការខាតបង់​ក្នុងករណី​អគ្គិភ័យ​នេះ​សមត្ថកិច្ច​មិនទាន់​ដឹង​ច្បាស់​នៅឡើយ ៕
​ដោយ សុខ កុសល​


វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 434 នាក់
ម្សិលមិញ ​ 700 នាក់
សប្តាហ៍នេះ​ 39481 នាក់
សរុបទាំងអស់​ 432951 នាក់