​​
​នគរបាល​ខេត្ត​បាត់ដំបង​ឃាត់ខ្លួន​យុវជន​ម្នាក់​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​
ដោយ ​ដោយ សុខ កុសល​ (ចំនួនអ្នកអាន: 64នាក់) - Mon,04 May 2020 (Time 08:57 AM)

បាត់ដំបង ៖ នៅវេលា​ម៉ោង​៧​និង​០០​នាទី ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០២០ កម្លាំង​បង្ការ បង្ក្រាប នៃ​ស្នងការដ្ឋាន​ខេត្ត​នគរបាល​បាត់ដំបង ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ ឈឿង គឹម​សុង ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ធ្វើការ​ឃាត់ខ្លួន​យុវជន​ម្នាក់​ពី​បទ​រំលោភ​លើ​សេចក្តីទុកចិត្ត​(​សុីដាច់​ម៉ូតូ​) ចំណុច​ភូមិ​រំចេក​៣ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។

​ករណី​នេះ​ជនសង្ស័យ​បាន​សុំ​ខ្ចី​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៦ ១​គ្រឿង​ពី​ជនរងគ្រោះ​ឈ្មោះ ឡោះ សូ​នី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ កាលពី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២០ ថា​ខ្លួន​ទៅ​ទិញ​បាយ​ហូប​ស្រាប់តែ​បាត់​ដំណឹង​ឈឹង ទើប​ម្ចាស់​ម៉ូតូ​ប្តឹង​សមត្ថកិច្ច​។​

​យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ និង​មាន​ការសម្របសម្រួល​ពី​លោក​ឧត្តមសេនីយ៍ទោ​អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​និង​លោក​ឧត្តមសេនីយត្រី​ជេ​ត​វណ្ណនី ស្នងការរង ផែន​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ទើប​ស្រាវជ្រាវ​រកឃើញ​និង​ចាប់ខ្លួន​ជនសង្ស័យ​តែម្តង​។​

​ប្រភព​ព័ត៌មាន​បាន​អោយ​ថា​៖​ជនសង្ស័យ​ឈ្មោះ​ទេ​ម សំណាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុង​ភូមិ​ក្បាលស្ពាន សង្កត់​ប៉ោយប៉ែត ក្រុង​ប៉ោយ​ប៉េត ខេត្ត​បន្ទាយមានជ័យ​។

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​កំ​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​ទៅ​តាម​និតិ​វិធី​៕​ដោយ​សុខ កុសល​


វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 126 នាក់
ម្សិលមិញ ​ 264 នាក់
សប្តាហ៍នេះ​ 2414 នាក់
សរុបទាំងអស់​ 272099 នាក់