​​
​អំពើពុករលួយ​របស់​លោក អ៊ឹម សា​វ​រិទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧត្តរមានជ័យ​ត្រូវលា​ត​ត្រដាង​
ដោយ ខ្មែរឦសាន (ចំនួនអ្នកអាន: 102នាក់) - Sun,31 May 2020 (Time 08:58 AM)

ខេត្ត​ឧត្ដរមានជ័យ ៖ ប្រភពព័ត៌មាន​លេចចេញ​ពី​សមត្ថកិច្ច​ខេត្តឧត្ដរមានជ័យ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឲ្យ​ដឹង​ដែរ​ថា​លោក​អ៊ឹម​សា​វរិ​ទ្ធនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧត្តរ​មានជ័យ​បាន​ដោះ​លែងឡាន​ឃ្លុំ​ដឹកឈើ​ពេញ​រួច​យក​ប្រាក់​និង​ជា​ថ្នូរ​មិន​បង្ក្រាប​។​

​ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា​រថយន្ត​ខាងលើ​នេះ​បាន​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​ត្រពាំង​ប្រាសាទ​លុះ​មកដល់​ស្រុក​អន្លង់វែង​ត្រូវបាន​សមត្ថកិច្ច​ជា​ច្រើន​ធ្វើការ​ឃាត់​ទុក​ដើម្បី​ធ្វើការ​ឆែកឆេ​រលុះ​ក្រោយមក​ទៀត​ទើប​គេ​ដឹង​ថា​រថយន្ត​ដែល​ដឹក​បទល្មើស​ព្រៃឈើ​ខាងលើ​នោះ​គឺ​ត្រូវបាន​សមត្ថកិច្ច​ត្រូវរ៉ូវ​ជាមួយ នឹង​ម្ចាស់​ឈើ យក​ប្រាក់​ហើយ​ដោះ​លេង​ទៅ​វិញ​ជា​ថ្នូរ​មិន​បង្ក្រាប​ទាល់តែសោះ​។​

​ប្រភព​ចេញពី​អា​ខោ​ន​ហ្វេ​សប៊ុក​ឈ្មោះ​ចៀវ​ពន្លឺ​បាន​បង្ហោះ​ថា​លោក​អ៊ុំ​សារិទ្ធ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ជំនាញ​ខាង​ដោះ​លេង​ឡាន​នឹង​យក​ប្រាក់​ចំនួន 1500 ដុល្លារ​រួច​ហើយ​ឆ្លើយ​ថា​ឈើ​ផ្ទះ​ចាស់​មាន​កំណត់ហេតុ​ត្រឹមត្រូវ​។​

​ពាក់ព័ន្ធ​នឹង​ការលើកឡើង​ខាងលើ​នេះ​ដែរ​លោក​អ៊ឹម​សា​វរិ​ទ្ធនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧត្ដរ​មានជ័យ​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​រឿង​យក​លុយ 1500 ដុល្លារ​នោះ​គាត់​ពុំ​បានដឹង​ទេ​ចំនែក ឯ​ដេការ ដោះលែង​នោះ គឺ​មាន​ការចូលរួម​ជាមួយ​តុលាការ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផងដែរ​ហើយ​ឈើ​នោះ​គឺជា​ប្រភេទ​ឈើ​ផ្ទះ​ចាស់​។​

​ទោះជា​មាន​ការលើកឡើង​ខុស​គ្នា​យ៉ាង​នេះ​ក្ដី​ក៍​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅតែ​មាន​ការងឿងឆ្ងល់​ថា​ក្នុង​ពេល​នោះ​ហេតុអ្វី​មាន​រថយន្ត​ខ្លះ​ត្រូវ​ចាប់​ចំណែក​រថយន្ត​ខ្លះ​ត្រូវ​ដោះលែង​ទាំងយប់​?​តើ​រឿង​នេះ​អាច​មក​ពី​មាន​ការ​ត្រូវរ៉ូវ​គ្នា​មែនឬ​?៕
​ដោយ​ខ្មែរ​ឥសាន​


វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 494 នាក់
ម្សិលមិញ ​ 700 នាក់
សប្តាហ៍នេះ​ 39541 នាក់
សរុបទាំងអស់​ 433011 នាក់