​​
​វង​អាប៉ោង​មួយ​កន្លែង​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​និង​ឃាត់​មនុស្ស​ចំនួន​៦​នាក់​
ដោយ ​ដោយ សុខ កុសល​ (ចំនួនអ្នកអាន: 21នាក់) - Wed,06 May 2020 (Time 10:33 AM)

បាត់ដំបង ៖ នៅវេលា​ម៉ោង​៣​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ​២០២០ ក្រុម​អ្នក​ញៀន​ល្បែងស៊ីសង អាប៉ោង បៀ ចំនួន​៦​នាក់​ត្រូវ​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង​ចាប់ខ្លួន​នៅ​ចំណុច​ក្រុមទី​១៤ ភូមិ​តា​ព្រួច ឃុំ​ក្តុល​ដូន​ទាវ ក្រុង​បាត់ដំបង​។​

​ក្រុម​អ្នកលេង​ល្បែង​ទាំងអស់នេះ​តែងតែ​ជួបជុំគ្នា​រៀង​រាល់​រសៀល​បើក​លេង​រាល់ថ្ងៃ ព្រោះ​គេ​អះអាងថា​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​មក​ចាប់​ពួកគេ​ឡើយ​។​

​យោងតាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង និង​លោក​ឧត្តមសេនីយត្រី​ជេ​ត​វណ្ណនី ស្នងការរង​ផែន​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ទើប​លោក​ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបង ដឹកនាំ​កម្លាំង​ចុះ​ទៅ​បង្ក្រាប​និង​ឃាត់ខ្លួន​យក​ទៅ​ឃុំ​បណ្តោះអាសន្ន អោយ​មូស​ខាំ​នៅក្នុង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​១​យប់​ហើយ​។​

​ស្តេច​ល្បែង​ទាំង​៦​នាក់​នោះ​មានឈ្មោះ​ដូច​តទៅ​៖​ទី​១-​គឹម សុខ​ជា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ទី​២-​ពូ មា​ច ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ទី​៣-​ម៉ៅ រួប ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ទី​៤-​ម៉ែន ងិ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ទី​៥-​ម៉េត រដ្ឋា ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ និង​ទី​៦-​ឈ្មោះ​យ៉ាត យឿ​ង ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ​។​

​ចំពោះ​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន​៖​មេអាប៉ោង​ចំនួន​៣ ចាន​បាញ់អាប៉ោង​១ ផ្តិល​គ្រប​អាប៉ោង​១ លុយ​ដុល្លារ ចំនួន​៣០០ លុយ​ខ្មែរ​ចំនួន​៨០​មុឺន​រៀល និង​សម្ភារៈ​មួយចំនួនទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់​ខាង​រួម​ទាំង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​បញ្ជូន​ទៅ​ការិល័​យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត​បាត់ដំបង​ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​និតិ​វិធី​៕​ដោយ​សុខ កុសល​


វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 16 នាក់
ម្សិលមិញ ​ 126 នាក់
សប្តាហ៍នេះ​ 2151 នាក់
សរុបទាំងអស់​ 272107 នាក់