​​
​ម៉ូតូ​១​គ្រឿង​បើក​បុក​អ្នកជិះ​កង់​ម្នាក់​ពីក្រោយ​ស្លាប់​មួយ​រំពេច​
ដោយ ​ដោយ សុខ កុសល​ (ចំនួនអ្នកអាន: 110នាក់) - Thu,07 May 2020 (Time 08:17 PM)

បាត់ដំបង ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​កង់​បាន​កើតឡើង​១​លើក​បណ្តាល​អោយ​អ្នកជិះ​កង់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៥៦BB2 ចំណុច​ភូមិ​តា​កុក ឃុំ​ន​រា ស្រុក​សង្កែ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០២០​។

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែងកើតហេតុ​បានអោយដឹងថា​៖​មុនពេល​កើតហេតុ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាកវេវអា​ល់​ហ្វា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់តំបង 1V-8142 ជិះ​គ្នា​ពីរ​នាក់​បើកបរ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ស្រប​ទិស​គ្នា លុះដល់​ចំណុច​ខាងលើ​បាន​បុក​អ្នកជិះ​កង់​ម្នាក់​ឈ្មោះ ឡាន ឆេ​ត ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ (​ស្លាប់​)​ចំណែក​អ្នកបើកបរ​ម៉ូតូ​របួសធ្ងន់ និង​អ្នករួមដំណើរ របួសស្រាល​។

ប្រភព​ព័ត៌មាន​បាន​បន្តថា​៖​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ រី​ម មួ​ជើ​ហុ​ី​ទីន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​អ្នករួមដំណើរ​ឈ្មោះ រី​ម សាំ​ស៊ូ​ឌី​ន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នាក់​ទាំងពីរ​មាន​ទីលំនៅ​ក្នុងភូមិ​កំពង់​អំពិល ឃុំ​វត្ត​តា​មិម ស្រុក​សង្កែ ខេត្ត​បាត់ដំបង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង​រួចហើយ​ប្រគល់​(​សព​)​រងគ្រោះ​អោយ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ ចំណែក​ជនរងគ្រោះ​ភាគី​ខាង​ម៉ូតូ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​បច្ចុប្បន្ន​ម៉ូតូ​និង​កង់​របស់​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​រងចាំ​ការដោះស្រាយ​នៅពេល​ក្រោយ ៕
​ដោយ សុខ កុសល​


វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 42 នាក់
ម្សិលមិញ ​ 126 នាក់
សប្តាហ៍នេះ​ 2177 នាក់
សរុបទាំងអស់​ 272133 នាក់