​​
​សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ម្នាក់​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​
ដោយ ដោយ​សុខ កុសល​ (ចំនួនអ្នកអាន: 62នាក់) - Sat,09 May 2020 (Time 10:01 AM)

បាត់ដំបង ៖ យោង​តាម​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​និង​លោក​ឧត្តមសេនីយ៍ត្រី កុយ ហៀ​ង ផែន​ការងារ​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​ប្រើប្រាស់​ថ្នាំញៀន​។​

​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០២០ ចំណុច​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​

​ជនសង្ស័យ​ឈ្មោះ ហ៊ាន រតនា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​

​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន​៖១-​ថ្នាំញៀន ប្រភេទ​មេតំ​ហ្វេ​តា​មីន (​ម៉ាក​កក​) ចំនួន​៣​ថង់ ទម្ងន់​២០,០៨ ក្រាម ២-​យ៉​ម៉ា (WY)​ចំនួន​១០​គ្រាប់ ទម្ងន់​១,០៤​ក្រាម ៣-​ជញ្ជីញ​សម្រាប់​ថ្លឹង​ថ្នាំញៀន​១​គ្រឿង​និង​សម្ភារៈប្រើប្រាស់​មួយចំនួនទៀត​។​

​បច្ចុប្បន្ន ជនសង្ស័យ​រួមទាំង​វត្ថុតាង​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​កសាង​សំណុំរឿង​បញជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ដើម្បី​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕ ដោយ​សុខ កុសល​


វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 126 នាក់
ម្សិលមិញ ​ 264 នាក់
សប្តាហ៍នេះ​ 2414 នាក់
សរុបទាំងអស់​ 272096 នាក់