​​
​មនុស្ស​ពីរ​នាក់​ដើរ​ទាក់​សត្វ​ជាន់មីន​ផ្ទុះ​ស្លាប់​ម្នាក់​និង​ម្នាក់​ទៀត​របួសស្រាល​
ដោយ ​ដោយ សុខ កុសល​ (ចំនួនអ្នកអាន: 90នាក់) - Wed,10 June 2020 (Time 02:23 AM)

បាត់ដំបង ៖ បុរស​២​នាក់​ទាក់​សត្វ​ក្នុងព្រៃ​បាន​ជាន់មីន ប្រភេទ​៦៩​ផ្ទុះ​ផ្តាច់ជីវិត​បុរស​ម្នាក់​និង​ម្នាក់​ទៀត​របួសស្រាល​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២០ ចំណុច​ភូមិ​អូរ​ទ្រូង​អណ្តើក ភូមិ​ព្រៃទទឹង ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង​។​

ប្រភព​ព័ត៌មាន​មូលដ្ឋាន​បានអោយដឹងថា​ជនរងគ្រោះ​ទាំង​ពីរ​នាក់​ឈ្មោះ​៖​ទី​១-​ឈ្មោះ លឿង ពុធ ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ​(​ស្លាប់​) ទី​២-​ធាង ធួន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ របួសស្រាល​។

​ប្រភព​ព័ត៌មាន​បាន​បន្តថា​៖​អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ក្នុងភូមិ​បុសខ្នុរ ឃុំ​ចែង​មានជ័យ ស្រុក​បាណន់ បាន​មក​ស៊ីឈ្នួល​ដាំ​ដំឡូង នៅ​ចំណុច​កើតហេតុ​ខាងលើ​។​

​បច្ចុប្បន្ន ជនរងគ្រោះ​(​ស្លាប់​)​ត្រូវបាន​សមត្ថកិច្ច​ប្រគល់អោយ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​ជនរងគ្រោះ​ម្នាក់​ទៀត​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង ៕
​ដោយ សុខ កុសល​


វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 432 នាក់
ម្សិលមិញ ​ 700 នាក់
សប្តាហ៍នេះ​ 39479 នាក់
សរុបទាំងអស់​ 432949 នាក់