​​
​​ការរំលោភបំពាន​កាន់កាប់​ទន្ទ្រាន​យក​ដី​ព្រៃ​នៅ​តំបន់​ព្រៃ​ខៀវ​ក្នុង​ភូមិសាស្ត្រ​ស្រុក​កោះ​ញែក​នៅតែ​កើតមាន​ឡើង​យ៉ាង​ពេញបន្ទុក​ដដែល​?
ដោយ ខ្មែរឦសាន (ចំនួនអ្នកអាន: 87នាក់) - Thu,11 June 2020 (Time 02:15 PM)

​ខេត្ត​បណ្ឌល​គីរី ៖ ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឲ្យដឹងថា ការរំលោភបំពាន​កាន់កាប់​ទន្ទ្រាន​យក​ដី​ព្រៃ នៅតែ​កើតមាន​ឡើង​យ៉ាង​ពេញបន្ទុក​ដដែល​បញ្ហា​ទាំងនេះហើយ ដែល​ធ្វើឱ្យ ប្រជាពលរដ្ឋ និង ប្រជា​សហគមន៍​ជនជាតិដើម ភាគ​តិច​មាន​ការ ព្រួយបារម្ភ យ៉ាងខ្លាំង​។​

​ជាក់ស្ដែង​នៅក្នុង​តំបន់ ព្រៃ​ខៀវ​ស្ថិតនៅក្នុង ភូមិ រ​វ៉ា​ក់ ឃុំ រ​យ៉ ស្រុក​កោះ​ញែក មាន​ការកាប់​ទន្ទ្រាន​ពី​ជន ចំណាកស្រុក មកពី​បណ្ដា​ខេត្ត​នានា ដោយ​មាន​មេខ្លោង​ធំ ។​

​ទី​០១ កែវ​វុទ្ធី ដែល​ធ្លាប់​មាន​ដីកា​ចាប់ខ្លួន​ម្ដង​រួចមកហើយ ទី​២ ឈ្មោះ សេង​ទូច និង ទី​០៣ ម៉ៅ​ស្លេះ ហៅ​គឹ​ន ទី​០៤ ជីប សគ្រី​ទី​5 រួន រ​ម៉ះ ទី​៦ អឹុម​ផល្លី ទី​៧ សំ​ម៉ៅ ទី​8 រ​ស សំ​អូន ដែល​ជា​មេខ្យល់​។​

​គួរ​រំលឹក​ផងដែរ​ថា​នា​ពេលកន្លងមក រដ្ឋបាល​ខេត្ត​បណ្ឌល​គិរី បានឲ្យ តំណាង​ភាគី​នី​មួយៗ​មក​ធ្វើ​កិច្ចសន្យា​ក៏​មាន​វត្តមាន​ឈ្មោះ​អ្នក​ទាំងអស់​នោះ​ផង​ដែរ​រដ្ឋបាល ខេត្ត​បណ្ឌល គី​រី ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​មក​កាន់​កាប់​ទន្ទ្រាន​យក​ដី​ព្រៃ​ធ្វើ​កម្មសិទ្ធិ​បន្តទៀត​។​

​និង​មិនឲ្យ​មាន​ជម្លោះ​ជាក់ស្ដែង​ឈ្មោះ​ខាងលើ​មិន​អនុវត្ត​ទៅតាម​កិច្ចសន្យា​នោះ​ទេ​ដោយ​នាំ​ប្រជាពលរដ្ឋ​ថ្មីៗ​ធ្វើ​ការកាប់​ទន្ទ្រាន​ដី​ព្រៃ​ធ្វើជា​កម្មសិទ្ធិ​កាន់កាប់​នឹង​លក់​ក្នុង 1 ក្បាលៗ​តំលៃ​ពី​3000​ដុល្លា​ទៅ 4000​ដុល្លា ។​

​ផ្ទុយទៅវិញ​អាជ្ញាធរ​ស្រុក​កោះ​ញែក​ហាក់​មើលមិនឃើញ​ការកាប់បំផ្លាញ​ដី​តំបន់​ព្រៃ​ខៀវ​ដែល​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​នោះទេ​។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ នឹង​ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច​បាន​បង្ហើប​ឲ្យដឹងថា​នៅ​ក្នុង​ឆ្នាំ 2019 រហូតមកដល់​ឆ្នាំ 2020​នេះ ។​

​ឈ្មោះ​សេង​ទូច​និង​បក្ខពួក​គូកន បាន​ឱ្យ​ប្រជាពលរដ្ឋ​ថ្មីៗ​មួយចំនួន​ធ្វើការ​កាន់កាប់​ទន្ទ្រាន​ដីព្រៃ​យក​ធ្វើ​កម្មសិទ្ធិ​ត្រង់ចំណុច​អូរ​ធំ នឹង​ក្នុងព្រៃ​ត្បែង នឹង​ចំណុច 95 លោក រស​សំ​អូន​បាន​ឈូសឆាយ​ផ្លូវ​យ៉ាង​គគ្រឹក គគ្រេង​នឹង​បើក​ល្បែង​សុីសង​ភ្នាល់​បញ្ជុលមាន់​បៀរ​អាប៉ោង​យ៉ាង​អនាធិប្បតេយ្យ​ទៀតផង ។​

​ប្រភព​ដដែល​បាន​បន្តថា ឈ្មោះ​សេង​ទូច​នេះ​មាន​អ្នកមាន​អំណាច​នៅ​ពីក្រោយ​ខ្នង​ហើយ​ត្រូវជា​ប្អូនធម៌​របស់លោក​អធិការ​ស្រុក​កោះ​ញែក ផងដែរ ដូច្នេះហើយ​ទើប​ឈ្មោះ សេង​ទូច ហ៊ាន​ធ្វើ​អ្វីៗ ស្រេច​តែ​អំពើ​ចិត្ត​ដោយ​មិន​ខ្លាច សំណាញ់​ច្បាប់​បន្តិច​សោះ ឡើយ ។​

​ទោះបី​សមត្ថកិច្ច​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ស្រុក​មណ្ឌលគិរី​ចុះ ធ្វើការ​ណែនាំ​ឈ្មោះ​ខាងលើនេះ ក៏​មិន​យក​ត្រចៀក​ស្ដាប់​ដែរ​។

​ប្រជា​សហគមន៍​ស្នើ​ដល់​លោក អភិបាល នៃ​គ​ណះ​អភិបាល ខេត្ត មណ្ឌុល​គីរី លោក ស្វាយ​សំ​អ៊ាង ប្រធាន​គណកម្មការ ឯកភាព​ខេត្ត មាន​វិធានការ​តាមច្បាប់ ។​

​ពាក់ព័ន្ធ​ទៅនឹង​ករណី​ខាងលើ​ប្រជា​សហគមន៍​ក្នុង​ស្រុក​កោះ​ញែក​មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកពាក់ព័ន្ធ​បានឡើយ​ដោយសារ​ពុំ​មាន​លេខ​ទូរស័ព្ទ ទោះ​យ៉ាងណា​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គួរតែ​ចាប់​ប្រធាន​ការរក​ដំណោះស្រាយ​ជា​បន្ទាន់​ផង​៕​ដោយ​ខ្មែរ​ឦសាន​


វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 500 នាក់
ម្សិលមិញ ​ 700 នាក់
សប្តាហ៍នេះ​ 39547 នាក់
សរុបទាំងអស់​ 433017 នាក់