​​
​ព្រៃឈើ​រាប់​លាន​ដើម នឹង​ដី​តំបន់​ព្រៃ​សហគម៍ 3081 ហិតា​កំពុង​រង​កាប់​កាប់បំផ្លាញ​ដោយ​គ្រុម​ឈ្មួញ មេខ្យល់​ធំៗ​យ៉ាង​អាណាធិបតេយ្យ​
ដោយ ខ្មែរឦសាន (ចំនួនអ្នកអាន: 133នាក់) - Thu,11 June 2020 (Time 02:16 PM)

ប្រភពពីរ​ប្រជាពលរដ្ឋ​បានឲ្យដឹង​ថា​ដីព្រៃ​នៅ​តំបន់​ព្រៃ​សហគម៍ ភ្នុំ​សេះ​ស្ថិត នៅ ឃុំ អូរ គ្រៀង ស្រុក សំបូរ ខេត្ត ក្រចេះ កំពុង រង ការកាប់ ទន្ត្រា​ន​យក ដី​លក់​យ៉ាង​អនាធប្បតេយ្យ​បំផុត​ពី មេ ឈ្មួញ ឈ្មោះ​កែវ​សា​ខន នឹង​លី​សា រោះ នឹង​ក្រុម​គូរ​កន​ជាច្រើន​នាក់​ទៀត ដែល​កំពង់ តែ​ប្រឆាំងនឹង​អាជ្ញាធរ​ជា​ពិសេស​អភិបាល​ខេត្ត​ក្រចេះ​តែម្ដង​។​

​ដោយឡែក​សេចក្តីប្រកាស​ទប់​ស្គាត់​តំបន់​ព្រៃ​សហគម៍​ភ្នុំ​សេះ​ដើម្បី​រក្សារ​តំបន់​នេះ​អោយទៅ​ជា​សភាព​ដើម​ព្រោះ​តំបន់​នេះ​ជា​តំបន់​សក្ក័សិ​ទ្ធ​របស់​ដូនតា​គ្រប់​ជំ​ុ​នាន់ ។​

​បើ​តាម​សំដី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ភ្នាក់ងារ​ខ្មែរ​ឥសាន ដឹងថា ក្នុង រយៈពេល ជាង មួយឆ្នាំ មកហើយ ពួក​មេខ្យល់​នឹង​គូរ​កន​ទាំងអស់នេះ​កាប់​ទន្ត្រា​ន​កាន់កាប់ យ៉ាង​អនាធិប្បតេយ្យ បំផុត​។​

​ប្រភព​បន្តទៀតថា លោក លោក កែវ សា​ខន គាត់​អួត​ថា គាត់​ជា​មន្ត្រី​យោធា​ទៀតផង ព្រោះ​លោក​មាន​ឯកសណ្ឋាន​យោធា ដើរ​ទន្ត្រា​ន​ដី​រដ្ឋ​កាន់កាប់​ហើយ​លក់ បាន​យ៉ាង​សុខ​ស្រួល​ថែមទៀត​ផង​។​

​បើ​តាម​ប្រភព្ទ​ព័ត៌មាន​បាន​អោយ​ដឹង​ទៀត​ថា លោក​កែវ សា​ខន លក់​ក្នុង​មួយ​ក្បាល 50 ក្នុង តំលៃ 600​ដុល្លា ទៅ 700 ដុល្លា​អា​មេ​រិច ។​

​ហើយ​ដើរ​អួត​ក្តែងៗ ថា​អ្នកណា​ហ៊ាន​ធ្វើ​អី​អាញ់​កើត​នោះទេ ទោះបីជា​មាន​ដិកា កោះហៅ​បំភ្លឺ ពី​តុលាការ​ជា​ញឹកញាប់​ក៏ លោក​កែវ សា​ខន នឹង​បក្យពួក​គូកន​មិន​ញញឺត​ដែរ ។​

​ជាក់ស្តែង​ថ្មីៗ​នេះ​ក្រុម​អ្នកសារព័ត៌មាន​យើង​បាន​ផ្តិត​យក​រូប​ភាពជាក់ស្តែង​មក​ផ្សាយ​ដើម្បី​ផ្តល់ព័ត៌មាន​ជូន​អាជ្ញាធរ ឃុំ ស្រុក ខេត្ត ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើរ ដែល​ក្រុម​ជនល្មើស​កំពង់​ឆ្លៀត​អោកាស​កាប់បំផ្លាញ​កាន់កាប់​នឹង​លក់​បន្ត ។​

​គួរ​បញ្ចាក់​ផងដែរ ដីរ 3081​ហិតា គ្រប់គ្រង​ដោយ​សហគមន៍​ឃុំ​អូរ​គ្រៀង លោក​បាន​ប្រាប់​អ្នកការ​សែត​យើង​ថា មេ​ឈ្មួញ​នឹង​គូកន​ទាំងនោះ​មិន​ក្លាច​សហគមន៍​ទេ ។​

​នាយ​ផ្នែក​រដ្ឋា​ល​ព្រៃឈើរ​លោក​នាយ​សង្កាត់​អូរ​គ្រៀង លោក​កែវ​ចំណាន លោក​បាន​ប្រាប់​សារព័ត៌មាន​យើង ថា លោក​បាន​ចុះ​ចាប់​ម៉ា​សុីន ត្រង់​សីុន​រ៍បាន​ចំនួន 2 គ្រឿង​បញ្ចូនទៅ​នឹង​ធ្វើរ​របាយ​ការណ៍​ជូន​ថ្នាក់លើ​រូ​ច​អស់ហើយ ។​

​លោក​មេឃុំ​កែវ​បូ​ផា លោក​ឆ្លើយ​ថា​លោក​បាន​ចុះ​ជាមួយ​ថ្នាក់​ស្រុក​ដែ​តែ​ដូចជា​លោក​កែវ សា​ខន នេះ​មិន​ស្តាប់​សោះ​តើ​លោក​កែវ សា​ខន មាន​ខ្នងបង្អែក​ធំ​ប៉ឹនណា​បាន​ជាមិនខ្លា​ចច្បាប់​សោះ ។ ករណី​នេះ​ដោយ​គេ​ដឹង​ច្បាស់​ថា សមត្ថកិច្ច​មួយចំនួន​ជាពិសេស​លោក​មេឃុំ​អាច​ត្រូវ​ត្រូវ​ជាមួយគ្នា​ទើប​បណ្ដាលឱ្យ​មាន​ការកាប់​បំផ្លាញ​និង​ទន្ទ្រាន​យក​ដី​បែបនេះ​។​

​ករណី​ដូច្នេះ​ហើយ​ទើប​ប្រជាពលរដ្ឋ​សំណូមពរ​ទៅ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​មេត្តា​ជួយ​ចាត់​វិធានការ​ទៅ​លើ​ករណី​ដែល​កើតមានឡើង​យ៉ាង​អនាធិបតេយ្យ​នេះ​ជា​បន្ទាន់​ផង ៕
​ដោយ ខ្មែរ​ឥសាន​

វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 454 នាក់
ម្សិលមិញ ​ 700 នាក់
សប្តាហ៍នេះ​ 39501 នាក់
សរុបទាំងអស់​ 432971 នាក់