​​
​ពលរដ្ឋ​សំណូមពរ​ដល់​លោក​ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង ជួយ​ទុប​ស្តាត់​បុគ្គលអាង​អំណាច​ធំ​លុ​បបឹង​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​
ដោយ ​ដោយ សុខ កុសល​ (ចំនួនអ្នកអាន: 370នាក់) - Thu,11 June 2020 (Time 03:12 PM)

បាត់ដំបង ៖ អាជ្ញាធរ​ក្រុង​បាត់ដំបង លោក ផេង សិទ្ធី គួរ​ប្រើ​សិទ្ធិ​របស់​ខ្លួន​ជា​ម្ចាស់​ដែន​ដី​ជួយ​ទប់ស្កាត់​សកម្មភាព​បុគ្គល​ម្នាក់​អាង​អំណាច​ធំ​កំពុង​ទន្ទ្រាន​យក​បឹង​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ដែល​ពលរដ្ឋ​កំពុង​អាស្រ័យ​ផល​ក្បែរ​នោះ​។​

​កន្លងមក​លោក​សំរិត ឆន ចៅ​សង្កាត់​ទួល​តា​ឯក​រួម​ទាំង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចុះ​ទៅ​ហាមឃាត់​ដែរ​ប៉ុន្តែ​ហាក់​គ្មាន​ប្រសិទ្ធភាព ជាហេតុ​ធ្វើអោយ​ប្រជាពលរដ្ឋ​អស់​ជំនឿ​យ៉ាងខ្លាំង​ចំពោះ​មន្ត្រី​បំរើ​រាស្ត្រ​ក្នុង​មូលដ្ឋាន​ដោយសារ​លោក រុន រត្ន័​វាសនា បំពាន​ច្បាប់​លួច​ចាក់ដី​លុប​បឹង​ជា​បន្តបន្ទាប់​។​

​យោង​តាម​ការបំភ្លឺ​ពី​លោក​ប៉ាក សុីណា ប្រធាន​សហគមន៍​បាន​លើកឡើង​ថា​៖​បើ​ខ្លួន​ជា​មន្ត្រី​នគរបាល​ដែល​មាន​ឋានៈ​ខ្ពស់ មាន​ប្រាក់ខែ​រស់​ដោយសារ​រាស្ត្រ​ហើយ​សូម​កុំ​ធ្វើឲ្យ​រាស្ត្រ​ស្រក់​ទឹកភ្នែក​។​

​ចំពោះ​ទីតាំង​ដែល​មាន​ទំនាស់​តឹង​សសៃក​ដាក់គ្នា​ខាងលើ​ស្ថិតក្នុង​ភូមិអូរ​តាគាំ​២ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​

​ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០ លោក​ចៅសង្កាត់ និង​សមត្ថកិច្ច​នគរបាល​ក្រុង​បាត់ដំបង​បាន​ចុះ​ទៅ​សម្របសម្រួល ផ្អាក​សកម្មភាព​ចាក់​លុប​ដី​បឹង​នេះ​ដើម្បី​រងចាំ​ដំណោះស្រាយ​ពី​ថ្នាក់លើ​៕​ដោយ​សុខ កុសល​


វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 485 នាក់
ម្សិលមិញ ​ 700 នាក់
សប្តាហ៍នេះ​ 39532 នាក់
សរុបទាំងអស់​ 433002 នាក់