​​
​សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ម្នាក់​ករណី​ជួញដូរ​និង​ប្រើប្រាស់​ថ្នាំញៀន​
ដោយ ​ដោយ សុខ កុសល​ (ចំនួនអ្នកអាន: 28នាក់) - Fri,12 June 2020 (Time 12:12 PM)

បាត់ដំបង ៖ នៅវេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០ សមត្ថកិច្ច​នគរបាល​ស្រុក​ថ្មគោល បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​។​

​ជនសង្ស័យ​ឈ្មោះ ជា វណ្ឌី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ជ្រោយ​ម្ទេស ឃុំ​តា​មុឺន ស្រុក​ថ្មគោល ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ចាប់ខ្លួន​នៅ​ចំណុច​វាលស្រែ​ភូមិ​ទំពូង​ជើង ឃុំ​តា​មុឺន ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​។​

​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន​៖​ថ្នាំញៀន​ប្រភេទ​តំ​ហ្វេ​តា​មីន (​ម៉ាក​កក​) ចំនួន​៣​ថង់ ទម្ងន់​៤៧,២៤​ក្រាម ទូរស័ព្ទដៃ​១​គ្រឿង ដប​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​១ និង​សម្ភារៈ​វិច​ខ្ចប់​មួយចំនួនទៀត​។​

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ថ្មគោល​កំពុង​ធ្វើ​ការសាកសួ​រ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាត់ដំបង​ដើម្បី​ចាត់ការ​បន្ត​៕
​ដោយ សុខ កុសល​

វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 473 នាក់
ម្សិលមិញ ​ 700 នាក់
សប្តាហ៍នេះ​ 39520 នាក់
សរុបទាំងអស់​ 432990 នាក់