​​
​ស្ត្រី​ម្នាក់​លាយ​ដុំ​ម្សៅ​សូ​ដ្យូ​ម​ក្ល​រ៉ា​តបាញ់​បញ្ជា​ដើម​តា​ង៉ែ​ន​ផ្ទុះ​ស្លាប់​យ៉ាង​អាសូរ​
ដោយ ​ដោយ សុខ កុសល​ (ចំនួនអ្នកអាន: 93នាក់) - Sun,14 June 2020 (Time 02:31 PM)

បាត់ដំបង ៖ ស្ត្រី​ម្នាក់​ស៊ីឈ្នួល​បាញ់ថ្នាំ​បញ្ជា​ដើម​តា​ង៉ែ​ន​ខុស​បច្ចេកទេស​ផ្ទុះ​បណ្តាលអោយ​ស្លាប់​បាត់​ជីវិត​មួយ​រំពេច​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៣​និង​៣០​នាទី ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២០ ចំណុច​ក្នុង​ចំការ​តា​ង៉ែ​ន​១​កន្លែង នៅ​ភូមិ​តា​គ្រក ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង​។

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​អោយដឹង​ថា​៖​ស្ត្រី​រងគ្រោះ​ឈ្មោះ យាន យ៉ា ភេទ​ស្រី អាយុ​២៦​ឆ្នាំ បាន​យក​ដុំ​ម្សៅ សាន​សូ​ដ្យូ​ម​ក្ល​រ៉ា​ត​(Sodium Chloride)​ដាក់​ទឹក​ក្នុង​ធុង​ជ័រ​បុក​លាយ​គ្នា​ស្រាប់តែ​ផ្ទុះ​បណ្តាល​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​តែ​ម្តង​។​

​បច្ចុប្បន្ន សព​ស្ត្រី​រងគ្រោះ​ត្រូវបាន​ប្រគល់អោយ​ក្រុមគ្រួសារ​យក​ធ្វើ​បុណ្យ​តាម​ប្រពៃណី​បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យវិច្ច័យ​រួចរាល់ ៕
​ដោយ សុខ កុសល​


វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 490 នាក់
ម្សិលមិញ ​ 700 នាក់
សប្តាហ៍នេះ​ 39537 នាក់
សរុបទាំងអស់​ 433007 នាក់