​​
​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​បើកដៃ​ឲ្យ​សង្វៀន​ជល់​មាន់​មួយកន្លែង បើក​លេង​បាន​រហូត​?
ដោយ ខ្មែរឦសាន (ចំនួនអ្នកអាន: 131នាក់) - Wed,17 June 2020 (Time 04:35 PM)

ខេត្ត ត្បូងឃ្មុំ​:​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ក្រុង​សួង​បើកដៃ​ឲ្យមាន សង្វៀន​ជល់​មាន់​ដុះ​ស្លែ​មួយ​កន្លែង ស្ថិតនៅក្នុង ក្រុង​សួង ជិត​ប្រមាណ​មួយ​គីឡូរ​ពី​សាលាក្រុង​សួង កុំ​ពុង​បើក​លេង​យ៉ាង​រលូន​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​សារព័ត៌មាន​ថា​! ទីតាំង​ល្បែង​សុីសង នេះ​គឺ​របស់​លោក​ហុង​អេង ជា​អ្នកមាន​អំណាច​ទៀត​ផង​បាន​ជា​គ្មាន​អ្នក​ហ៊ាន​បង្ក្រាប​ខាងលើនេះ​បើក​លេង​រាល់ថ្ងៃ ល្បែង​អាប៉ោង នឹង​ល្បែង​បញ្ជុលមាន់​ជាដើម​។​

​ប្រភព្ទ​ខាងលើ​បាន​បន្ត​ទៀត​ថា​ស្រែក​ហូ​រ​កញ្រៀវ​ឮ​កងរំពង​ពេញ​ព្រៃ​ចន្ទី ដោយ​ពុំ​ខ្លាច​និង​សមត្ថកិច្ច​បង្ក្រាប​នោះ​ទេ​។​ផ្ទុយទៅវិញ​សមត្ថកិច្ច​ពាក់ព័ន្ធ​អាច​នឹង​មាន​ផលប្រយោជន៍​ពី​ម្ចាស់​សីវៀន​និង​ម្ចាស់​បន​ល្បែងស៊ីសង​ខាងលើ​នេះ​ហើយ​ទើប​រក្សា​ភាព​ស្ងៀមស្ងាត់​មិន​ធ្វើការ​បង្ក្រាប​ទាល់តែសោះ​?​។​

​ពាក់​ពន្ធ​និង​កន្លែង​ជល់​មាន់​ខាងលើ​នេះ​ដែរ​អ្នកការ​សែត​យើង ខ​ល​សុំ​ការបំភ្លឺ ពីរ​លោក​ស្នងការ ខេត្ត​ត្បូង ចូល​ជា​ច្រើន​ដង​តែ​គ្មាន​អ្នកទទួល​? គឺ​លេខ​077 333 777 ។​

​ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ
​ទៅ​ដល់​សមត្ថកិច្ច​ពាក់​ព័ន្ធ​ក៏ដូចជា​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ​មេត្តា​ជួយ​ចាត់វិធានការ​ជាបន្ទាន់​ផង​ខណៈពេល​ដែល​មានប​ន​ល្បែងស៊ីសង​កំពុងតែ​កើត​យ៉ាង​រាលដាល​និង​បង្ក​ឲ្យមាន​ប្រជាពលរដ្ឋ​រស់នៅ​មា​ន​ការ​ភ័យខ្លាច​យ៉ាងខ្លាំង​៕​ដោយ​ខ្មែរ​ឥសាន​


វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 439 នាក់
ម្សិលមិញ ​ 700 នាក់
សប្តាហ៍នេះ​ 39486 នាក់
សរុបទាំងអស់​ 432956 នាក់