​​
​បើកបរ​ម៉ូតូ​ខ្វះ​ការប្រុងប្រយ័ត្ន បុក​ស្ត្រី​ចំណាស់​ម្នាក់​កំពុង​បោចស្មៅ​មុខផ្ទះ​ស្លាប់​យ៉ាង​អាសូរ​
ដោយ ​ដោយ សុខ កុសល​ (ចំនួនអ្នកអាន: 27នាក់) - Wed,17 June 2020 (Time 04:39 PM)

បាត់ដំបង ៖ ស្ត្រី​ម្នាក់​កំពុង​អង្គុយ​បោច​ស្មៅ សំអាត​មុខផ្ទះ​ស្រាប់តែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​ពីក្រោយ​បណ្តាលអោយ​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែងកើតហេតុ​។​

​ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​ព្រឹក ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០ ចំណុច​ផ្លូវ​លេខ​157A ស្ថិតក្នុង​ក្រុម​ទី​៤ ភូមិ​កំពង់​អ​ពិល ឃុំ​វត្ត​តា​មិម ស្រុក​សង្កែ ខេត្ត​បាត់ដំបង​។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា​៖​មុនពេល​កើតហេតុ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ​បាត់ដំបង 1AL-5452 បើកបរ​ដោយ​ឈ្មោះ​ថាច សាវឿន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខ្វះ​ការប្រុងប្រយ័ត្ន​បាន​បុក​ស្ត្រី​ម្នាក់​ស្លាប់​ខណៈ​កំពុង​បោចស្មៅ​សំអាត​នៅមុខ​ផ្ទះ​។​

​ស្ត្រី​រងគ្រោះ​ឈ្មោះ​៖​កឺ គាន ភេទ​ស្រី អាយុ​៦៣​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​វត្ត​តា​មិម ឃុំ​កំពង់អំពិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ឃាត់ខ្លួន​អ្នកបើកបរ​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ចំណែក​(​សព​)​ស្ត្រី​រងគ្រោះ​ប្រគល់អោយ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​សុខ កុសល​


វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 465 នាក់
ម្សិលមិញ ​ 700 នាក់
សប្តាហ៍នេះ​ 39512 នាក់
សរុបទាំងអស់​ 432982 នាក់