​​
​រថយន្ត​តូច​ធំ​ដឹក​ទំនិញ​សំពីងសំពោង ចូល​ក្រុង​បាត់ដំបង​នគរបាល​ចរាច​រណ៍កំ​ពុង​មើលរំលង​
ដោយ ​ដោយ សុខ កុសល​ (ចំនួនអ្នកអាន: 57នាក់) - Fri,19 June 2020 (Time 02:52 AM)

បាត់ដំបង ៖ សព្វថ្ងៃ​នេះ​រថយន្ត​ដឹក​ទំនិញ​សំពីងសំពោង​និង​រថយន្ត​ធំ​នៅតែ​បន្ត​ចូល​ក្នុង​ក្រុង​បាត់ដំបង​បាន​យ៉ាង​រលូន​នគរបាល​ចរាច​រណ៍​ហាក់​គ្មាន​មធ្យោបាយ​ទប់ស្កាត់​។​

​យោង​តាម​មតិ​ពី​ប្រជាពលរដ្ឋ​ភាគច្រើន​ប្រោក​ប្រាជ្ញក្នុង​ហាង​កាហ្វេ​នានា​កំពុង​ឆ្ងល់​ថា​មាន​រថយន្ត​តូច ធំ​ដឹក​ទំនិញ​ចូល​ក្នុង​ក្រុង​បាន​រាល់ថ្ងៃ​ដោយ​ផ្ទុកទំនិញ​ស្ទើរ​បាក់​រថយន្ត បើក​លឿន​ដូច​ខ្យល់ព្យុះ ហុយផ្សែង​ជុក ពុំ​មាន​សមត្ថកិច្ច​ចាប់​សោះ​សង្ស័យ​មាន​អ្នក​បើក​ភ្លើង​ខៀវ​។​

​លោក​សាត គឹម​សាន ស្នងការរង ផែន​ចរាចរណ៍​ផ្លូវគោក​បាន​បញ្ចាក់​ប្រាប់​ក្រុម​ការងារ​យើង​ថា​៖​រថយន្ត​ដែល​ដឹក​ទំនិញ​លើស​ចំណុះ​សំពីងសំពោង​ដាច់ខាត​ត្រូវតែ​ឃាត់​រថយន្ត​នោះ​យក​ទៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត​ដើម្បី​ពិន័យ​ទៅតាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​

​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២០ កន្លង​ទៅ​ថ្មីៗ​នេះ​មាន​រថយន្ត​ផ្ទុក​ទំនិញ​ដឹក​ចេញពី​ប្រទេស​ថៃ​តាម​ច្រក​អន្តរជាតិ​ដូង ស្ថិតក្នុង​ស្រុក​កំរៀង ក្រឡាប់ ធ្វើអោយ​មហាជន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​លោក​ចាន់ សុធី ប្រធានការិយាល័យ​ចរាចរណ៍​ខេត្ត​បាត់ដំបង​ថា អសមត្ថភាព​ក្នុង​ការបំពេញ​តួនាទី​របស់​ខ្លួន​។​

​ដោយឡែក​បើ​ប្រៀបធៀប​ទៅនឹង​ការចាប់​ផាក​មួក​សុ​វត្ថ​ភាព ស្លាក​លេខ បើកបរ​បញ្ច្រាស់ទិស និង​ករណី​ជា​ច្រើន​ទៀត​មិន​អាច​គេចផុត​ពី​កណ្តាប់ដៃ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​នាយ​ការិល័​យបាន​ឡើយ​៕
​ដោយ​សុខ កុសល​

វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 471 នាក់
ម្សិលមិញ ​ 700 នាក់
សប្តាហ៍នេះ​ 39518 នាក់
សរុបទាំងអស់​ 432988 នាក់