​​
​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ករណី​លួច​ម៉ូតូ​
ដោយ សុខ កុសល​ (ចំនួនអ្នកអាន: 41នាក់) - Sun,21 June 2020 (Time 12:09 PM)

​បាត់ដំបង ​៖ ​នៅវេលា​ម៉ោង​១២​និង​១៥​នាទី ថ្ងៃ​២០ ខែមិថុនា ឆ្នាំ​២០២០ សមត្ថកិច្ច​នគរបាល​ស្រុក​រុក្ខ​គី​រី​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​កំពុង​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​ក្នុង​ឃុំ​ស្តុក​ប្រវឹក ស្រុក​រក្ខគីរី​។​

​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ រឿន គារ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជា​ម្ចាស់​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ ២០១៦ ពាក់​ស្លាក​លេខ​បាត់ដំបង 1AI-6109 មាន​ទីលំនៅ​ក្នុង​ភូមិ​កំរ៉ែង ឃុំ​បាសាក់ ស្រុក​រុក្ខ​គី​រី ខេត្ត​បាត់ដំបង​។

​ជនសង្ស័យ​ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ស្ថានភាព​ជាក់ស្តែង​គឺ​ឈ្មោះ នន ណាក់ (​ហៅ​តៃ​)​ភេទ​ប្រុស អាយុ​៥០ រស់នៅ​ភូមិ​កោះ​ជុំ ឃុំ​កោះ​ជុំ ស្រុក​កណ្តៀង ខេត្ត​ពោធិសាត់​។

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​ស្រុក​រុក្ខ​គី​រី​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត​បាត់ដំបង​ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​និតិ​វិធី​៕​ដោយ​សុខ កុសល​


វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 446 នាក់
ម្សិលមិញ ​ 700 នាក់
សប្តាហ៍នេះ​ 39493 នាក់
សរុបទាំងអស់​ 432963 នាក់