ទំព័រដើម
ព័ត៌មានសន្តិសុខសង្គម
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
ព័ត៌មានសិល្បះ & កីឡា
ចំណេះដឹងទូរទៅ
ចាក់បុរសម្នាក់របួសធ្ងន់ ប្លន់មិនបានសម្រច ប៉ូលិសចាប់ញាត់គុក
ដោយ សុខ កុសល (ចំនួនអ្នកអាន: 145នាក់) - Mon,22 June 2020 (Time 10:09 AM)
បាត់ដំបង៖ជនសង្ស័យដែលចាក់បុរសភេទទី៣ (ខ្ទើយ)ប៉ុនប៉ងប្លន់យកទ្រព្យសម្បត្តិនៅផ្ទះជួលខាងក្រោយស៊ុបពន្លឺត្បូងមិនបានសម្រេចកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងកន្លងទៅថ្មីៗនេះត្រូវបានកម្លាំងបង្ការ បង្ក្រាបឃាត់ខ្លួនបានទាំងជនដៃដល់និងបក្ខពួក។ជនសង្ស័យទាំង២នាក់ខាងលើត្រូវបានឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង
ជនសង្ស័យទី១-ឈ្មោះពៅ ថេវីន ភេទប្រុស អាយុ១៨ឆ្នាំ ជន(ដៃដល់)មានទីលំនៅក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ទី២-ឈ្មោះ ស៊ុម រដ្ឋា ហៅ កែប ភេទប្រុស អាយុ២២ឆ្នាំ ជាបក្ខពួក មានទីលំនៅក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ នឿន រ៉ាឌី ភេទប្រុស (ភេទទី៣) អាយុ២៩ឆ្នាំ របួសធ្ងន់ មានទីលំនៅ ពិតប្រាកដនៅឃុំនរា ស្រុកសង្កែ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។
ប្រភពព័ត៌មានពីលោកវរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានអោយដឹងថា៖ ជនសង្ស័យទាំងពីរនាក់ខាងលើត្រូវបានឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខណះពួកគេកំពុងសម្ងំលាក់ខ្លួន។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានកំលាំងជំនាញកំពុងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕ដោយសុខ កុសល
span>
វីដេអូ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ
26 នាក់
ម្សិលមិញ
174 នាក់
សប្តាហ៍នេះ
995 នាក់
សរុបទាំងអស់
470671 នាក់