ទំព័រដើម
ព័ត៌មានសន្តិសុខសង្គម
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
ព័ត៌មានសិល្បះ & កីឡា
ចំណេះដឹងទូរទៅ
ជនបរទេសម្នាក់ស្លាប់ក្នុងសណ្ឋាគារឆាយា សមត្ថកិច្ចខេត្តបាត់ដំបងស្ងាត់មាត់ដូចគេចុក
ដោយ សុខ កុសល (ចំនួនអ្នកអាន: 68948នាក់) - Tue,23 June 2020 (Time 11:58 AM)
បាត់ដំបង៖ ស្ត្រីម្នាក់ស្នាក់នៅក្នុងសណ្ឋាគារមួយក្បែរផ្សារណាត់ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវបានគេប្រទះឃើញស្លាប់ហើមស្ពីងស្អុយពេញក្នុងបន្ទប់។
ស្រី្តរងគ្រោះឈ្មោះ ខប់ផលស្តូន (COPPLESTONE) ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិញូហ្សឺឡែន មុខរបរ ប្រធានអង្គការមូលនិធិក្តីសង្ឃឹមនៃកុមារកម្ពុជា។
ប្រភពព័ត៌មានបានអោយដឹងថា ៖ ករណីនេះមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ក្នុងបន្ទប់លេខ៤១០ សណ្ឋាគារឆាយា ស្ថិតក្នុងភូមិម្ភៃឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជុំវិញករណីខាងលើក្រុមការងារ ប្រចាំខេត្តបាត់ដំបងមិនអាចសុំការបំភ្លឺពីសមត្ថកិច្ចបានឡើយ ដោយសារអស់លោកមិនលើកទូរស័ព្ទ។
ចំណែកបុគ្គលិកសណ្ឋាគារបើកភ្នែកភ្លើសៗម្នាក់ដើរទៅឆ្វេង ម្នាក់ដើរទៅស្តាំ សួរមួយម៉ាត់ គិតមួយសន្ទុះ រួចឆ្លើយថា(អត់ដឹង) ហាក់បីដូចគ្មានរឿងអ្វីកើតឡើងសោះ។
តើលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការខេត្តបាត់ដំបង បានជ្រាបដំណឹងនេះដែរឬទេ?
សូមបញ្ជាក់ថាករណីនេះក្រុមការងារយើងខ្ញុំនឹងធ្វើការផ្សព្វផ្សាយលម្អិតបន្ថែមនៅពេលក្រោយ ៕
ដោយសុខ កុសល span>
វីដេអូ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ
18 នាក់
ម្សិលមិញ
174 នាក់
សប្តាហ៍នេះ
987 នាក់
សរុបទាំងអស់
470663 នាក់