​​
​មនុស្ស​២​នាក់​ស្លាប់​ក្នុងករណី​អគ្គិភ័យ​នៅ​ស្រុក​ថ្មគោល​
ដោយ ​ដោយ សុខ កុសល​ (ចំនួនអ្នកអាន: 54នាក់) - Tue,02 June 2020 (Time 03:39 AM)

បាត់ដំបង ៖ ករណី​អគ្គិភ័យ​បាន​កើតឡើង​១​លើក​បណ្តាល​អោយ​ឆេះ​បំផ្លាញ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​១​ខ្នង​និង​ស្លាប់​មនុស្ស​២​នាក់​យ៉ាង​អាណោចអាធ័ម​។​

​ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​យប់​ថ្ងៃទី​៣០ ឈានចូល ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២០ ចំណុច​ភូមិ​ថ្មី ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ស្រុក​ថ្មគោល​បានអោយដឹងថា​៖​លំនៅដ្ឋាន​ដែល​ត្រូវបាន​អគ្គិភ័យ​ឆេះ​នេះ​មាន​ទំហំ​៥​គុណ​១០​ម៉ែត្រ ឈើ​លើ ប្រក​ស័ង្គសី ខូចខាត​អស់​ទាំងស្រុង​។

​ចំពោះ​សម្ភារៈ​ដែល​ខាតបង់​រួមមាន​៖​ម៉ូតូ​ចំនួន​២​គ្រឿង កង​១​គ្រឿង និង​ស្លាប់​មនុស្ស​២​នាក់ ចំពោះ​មូលហេតុ​ដែល​បណ្តាល​អោយ​មាន​អគ្គិភ័យ​កើតឡើង​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​។​

​ប្រភព​ព័ត៌មាន​បាន​បន្តថា​៖​ចំនួន​មនុស្ស​ដែល​កំពុង​ដេក​លង់លក់​នៅក្នុង​ផ្ទះ​កើតហេតុ​មាន​ចំនួន​៣​នាក់​៖​ទី​១-​ឈ្មោះ យៃ ឡើយ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ទី​២-​ឈ្មោះ គឹម ធឿន ភេទ​ស្រី អាយុ​៥២​ឆ្នាំ ត្រូវជា​ប្រពន្ធ ទី​៣-​ឈ្មោះ គឹម សៀក​ម៉ី ភេទ​ស្រី អាយុ​១៨​ឆ្នាំ ត្រូវជា​កូនបង្កើត​។​

​ក្រោយ​ពេល​កម្លាំង​បង្ការ ពន្លត់​អគ្គិភ័យ​ចេញ​រថយន្ត​ជួយ​ពន្លត់​ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​១​ឡាន​ទើ​អណ្តាតភ្លើង​ស្ងប់​រលត់​អស់ សមត្ថកិច្ច​ប្រទះឃើញ​សព​២​នាក់​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​ផ្កាប់មុខ​ប៉ុន្តែ​មិន​ទាន់​កំណត់​អត្តសញ្ញាណ​ច្បាស់លាស់​នៅឡើយ ៕
​ដោយ​សុខ កុសល​

វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 476 នាក់
ម្សិលមិញ ​ 700 នាក់
សប្តាហ៍នេះ​ 39523 នាក់
សរុបទាំងអស់​ 432993 នាក់