​​
​​លក់​ដី​យក​លុយ​ចាយ​អស់ ប្តឹង​យក​ដី​វិញ ម្ចាស់​ដី​កំពុង​ងឿងឆ្ងល់​?
ដោយ ​ដោយ សុខ កុសល​ (ចំនួនអ្នកអាន: 330នាក់) - Tue,02 June 2020 (Time 03:40 AM)

​បាត់ដំបង ៖ ប្រជាពលរដ្ឋ​ចំនួន​៥​គ្រួសារ​លក់​ដី​និង​កាត់​ប្លង់​អោយទៅ​អ្នក​ទិញ​ត្រឹមត្រូវ​តាមច្បាប់ ប៉ុន្តែ​លោក​មេភូមិ​គ្រួស​ក្រហម​បែរ​ជា​ដឹកនាំ​ម្ចាស់​ដី​ប្តឹងទៅ​តុលាការ​ក្នុង​គោលបំណង​ទាមទារ​យក​ដី​ពី​អ្នកទិញ​វិញ​ដោយសារ​ខ្លួន​អះអាង​ថា​ការប្តឹង​នេះ​មាន​ប្រសិទ្ធភាព​។​

​លោក​ពៅ ពិ​សិទ្ធ ជ​ន្ទ​ប់ទី​១ ឃុំ​អូរ​រំដួល​បាន​លើកឡើង​ថា​៖​ប្រជាពលរដ្ឋ​ចំនួន​៥​គ្រួសារ​ដែល​រស់នៅ​ក្នុង​ភូមិ​គ្រួស​ក្រហម ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង បាន​លក់​ដី​អោយ​លោក​យ៉ុង ហឿន និង​អ្នកស្រី​ភាព​ដើម្បី​យក​ថវិការ​មក​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ​។​

​លោក​ពៅ ពិសិដ្ធ​បាន​បន្តថា​៖​ប្រជាពលរដ្ឋ​ទាំងអស់​នោះ​សម្រេចចិត្ត​លក់​ដី​របស់​ខ្លួន​អោយទៅ​លោក​យ៉ង់ ហឿន​និង​អ្នកស្រី ឧ ភាព នៅ​ចំពោះមុខ​លោក​មេឃុំ​បួរ​ពិតប្រាកដ​មែន​ទាំង​ទឹកមុខ​ញញឹម​ញញែម​។​

​បន្ទាប់​មក​អ្នកទិញ​និង​អ្នក​លក់​ដី​បាននាំគ្នា​ទៅ​កាត់​ប្លង់​នៅ​ភូមិបាល​ស្រុក​ដោយ​មាន​ការទទួលស្គាល់ ដឹងលឺ​ពី​អាជ្ញាធរ​ស្រុក​ភ្នំព្រឹក ហើយ​កាត់​ប្លង់​អោយ​អ្នកទិញ​ទៅតាម​និតិ​វិធី​។​

​លោក​សឹង សា​រ៉ែ​ន អតីត​មេភូមិ​គ្រួស​ក្រហម​បាន​ប្រមូល​ប្រជាពលរដ្ឋ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​សាលាដំបូង​ខេត្តបាត់ដំបង​ទាមទារ​យក​ដី​របស់​ខ្លួន​វិញ ពីព្រោះ​ពលរដ្ឋ​ទាំងអស់នោះ​ជឿជាក់​តាម​ការ​ញុះញង់​របស់​លោក​សឹង​សា​រ៉ែ​ន​ថា​ការប្តឹង​នេះ​បើ​ដឹងលឺ​ដល់​ថ្នាក់ដឹកនាំ​នឹង​អាច​ទទួល​យក​ដី​របស់​ខ្លួន​វិញ​។​

​ជុំវិញ​រឿងរ៉ាវ​ទំនាស់​ដីធ្លី​ដែល​មាន​ខ្លឹមសារ​ខាងលើ​អ្នកស្រី ឧ ភាព មានប្រសាសន៍ថា​តុលាការ​បាន​ច្រានចោល​សំណុំរឿង​១​ករណី ដោយសារ​មាន​ភាពមិនប្រក្រតី ដូច្នេះ​ក្រុម​ការងារ​យើងខ្ញុំ​នឹង​ផ្សព្វផ្សាយ​លម្អិត​ព័ត៌មាន​នេះ​នៅ​ពេល​ក្រោយ​៕​ដោយ​សុខ កុសល​

វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 487 នាក់
ម្សិលមិញ ​ 700 នាក់
សប្តាហ៍នេះ​ 39534 នាក់
សរុបទាំងអស់​ 433004 នាក់