ទំព័រដើម
ព័ត៌មានសន្តិសុខសង្គម
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
ព័ត៌មានសិល្បះ & កីឡា
ចំណេះដឹងទូរទៅ
តៃកុងត្រាក់ទ័រម្នាក់ភ្ជួរដីជាន់មីនតោនផ្ទុះដាច់ជើងម្ខាង
ដោយ ដោយ សុខ កុសល (ចំនួនអ្នកអាន: 158នាក់) - Sun,28 June 2020 (Time 03:46 PM)
បាត់ដំបង ៖ សេចក្តីរាយពីស្រុករុក្ខគីរីបានអោយដឹងថាមានករណីផ្ទុះមីនតោន១គ្រាប់កើតឡើង១លើកបណ្តាលអោយបុរសម្នាក់របួសធ្ងន់ដាច់ជើងឆ្វេង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ចំនុចអូរច្រកថ្លោង ភូមិបឹងអំពិល ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ ជន ន័ល ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិក្រញុាំមាន់ ឃុំអូរតាប៉ោង ស្រុកបានកាន ខេត្តពោធិសាត់។
ប្រភពព័ត៌មានបានអោយដឹងថា៖មុនពេលកើតហេតុជនរងគ្រោះខាងលើបានបើកត្រាក់ទ័រម៉ាកគូបូតា កំពុងភ្ជួរដីក្នុងចំការស្រាប់តែជាន់មីនតោនផ្ទុះផ្អើលអ្នកស្រុកនិងសមត្ថកិច្ចមូលដ្ឋាន។
ក្រោយពេលកើតហេតុភ្លាមៗនោះ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចស្រុករុក្ខគីរី បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ខេត្តបាត់ដំបង៕ដោយសុខ កុសល span>
វីដេអូ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ
28 នាក់
ម្សិលមិញ
174 នាក់
សប្តាហ៍នេះ
997 នាក់
សរុបទាំងអស់
470673 នាក់