​​
​បុរស​ចំណាស់​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់​នៅ​ស្រុក​ថ្មគោល​
ដោយ ​ដោយ សុខ កុសល​ (ចំនួនអ្នកអាន: 16នាក់) - Sun,28 June 2020 (Time 04:41 AM)

​បាត់ដំបង ៖ នៅវេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០ មាន​ករណី​ឆក់​ខ្សែភ្លើង​កើតឡើង​១​ករណី​បណ្តាលអោយ​បុរស​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​។​

​ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​ចំណុច​ក្រុមទី​១២ ភូមិ​បឹង​ព្រីង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​។

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​អោយដឹង​ថា​៖​ជនរងគ្រោះ​ឈ្មោះ គុជ សល់ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​/​ស្រុក​កើតហេតុ​ខាងលើ​។​

​ប្រភព​ព័ត៌មាន​បាន​បន្តថា​៖ ជនរងគ្រោះ​ត​ខ្សែភ្លើង​បូមទឹក​ដាក់​ពាង​ភ្លេច​បិទ​កុងតាក់​ទើប​ឆ្លង​ចរន្ត​ឆក់​ស្លាប់​នៅ​នឹង​មុខផ្ទះ​តែម្តង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះទៅពិនិត្យ​(​សព​)​ដល់​ទីតាំង​កើតហេតុ​រួច​បាន​អះអាង​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ប្រាកដ​មែន ៕
​ដោយ​សុខ កុសល​

វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 440 នាក់
ម្សិលមិញ ​ 700 នាក់
សប្តាហ៍នេះ​ 39487 នាក់
សរុបទាំងអស់​ 432957 នាក់