​​
​ឃាត់​រថយន្ត​សំពីងសំពោង​យកទៅ​ពិន័យ​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត​បាត់ដំបង​
ដោយ ​ដោយ សុខ កុសល​ (ចំនួនអ្នកអាន: 43នាក់) - Tue,30 June 2020 (Time 03:37 AM)

​បាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០ កម្លាំង​នគរបាល​ចរាចរណ៍​ខេត្ត​បាត់ដំបង​ធ្វើ​ការឃាត់​រថយន្ត​ដឹក​ទំនិញ​ខុស​បច្ចេកទេស​តូច ធំ ចំនួន​៥​គ្រឿង​ដែល​បន្ត​ចូល​ក្នុង​ក្រុង​បញ្ជូន​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ដើម្បី​ផ្ទេរ​ទំនិញ​និង​ផាកពិន័យ​។​

​កិច្ចប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​រថយន្ត​ទាំងអស់​នោះ​អនុវត្តន៍​តាម​មតិ​ណែនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​អ៊ុច សុខុន ស្នងការ​ខេត្ត​បាត់ដំបង​ក៍​ដូចជា​លោក​សាត គឹម​សាន្ត ស្នងការរង ផែន​ចរាចរណ៍​ផ្លូវគោក​ឃាត់​រថយន្ត​នៅ​ចំណុច​ខាងត្បូង​រង្វង់​មូល​រូបសំណាក​ដៃ​ប្រាំបី ក្នុង​សង្កាត់​អូរ​ចារ និង​តាម​ដង​វិថី​នានា​ក្នុង​ក្រុង​បាត់ដំបង​។

​លោក​ចាន់ សុធី ប្រធានការិយាល័យ​ចរាចរណ៍​ផ្លូវគោក​បញ្ជាក់ប្រាប់​ក្រុម​ការងារ​យើង​ថា​៖​រថយន្ត​ទាំង​៥​គ្រឿង​ដែល​កម្លាំង​របស់លោក​ឃាត់​បាន​នោះ​គឺ​យក​ទៅ​ផ្ទេរ​ទំនិញ​ដឹក​តាម​រថយន្ត​តូចៗ​មិនអោយ​លើស​កំពស់​ដឹក​បន្ត​ដាក់​តាម​ផ្សារ​ឬ​ឃ្លាំងរ​បស់​ឈ្មួញ​។​

​ចំពោះ​ម្ចាស់​រថយន្ត​និង​តៃកុង​បើក​បរទាំង​៥​គ្រឿង​លោក​ប្រធាន​ប្រគល់​អោយ​កម្លាំង​ជំនាញ​ធ្វើ​ការអប់រំ និង​ផាកពិន័យ តាម​ផ្លូវច្បាប់ ៕ ដោយ សុខ កុសល​

វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 459 នាក់
ម្សិលមិញ ​ 700 នាក់
សប្តាហ៍នេះ​ 39506 នាក់
សរុបទាំងអស់​ 432976 នាក់