​​
​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ក្នុង​ខេត្ត​បាត់ដំបង​ហាក់​គ្មាន​ប្រសិទ្ធភាព​
ដោយ ​ដោយ សុខ កុសល​ (ចំនួនអ្នកអាន: 168នាក់) - Sat,06 June 2020 (Time 06:34 AM)

បាត់ដំបង ៖ ចាប់តាំងពី​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​អនុវត្តន៍​ច្បាប់​ថ្មី​តាម​គោលដៅ​នានា​ក្នុង​ក្រុង​បាត់ដំបង​ធ្វើអោយ​មហាជន​រិះគន់​ចំៗ​ថា​នាំគ្នា​សម្រុក​ចាប់​ចាប់​តែ​មួក​សុ​វត្ថ​ភាព បញ្ចក់ ស្លាក​លេខ បើកបរ​បញ្ច្រាស់ទិស​ចំណែក​រថយន្ត​ដឹកទំនិញ​ខុស​បច្ចេកទេស​មន្ត្រី​តាម​គោលដៅ​មើលមិនឃើញ​ហាក់បីដូចជា​អ្នកបើកបរ​ទាំងអស់នោះ​ចេះ​មន្តអាគម​បាំង​ភ្នែក​ប៉ូលិស​។​

​ជាក់ស្តែង​រថយន្ត​ដឹកទំនិញ​តូច ធំ​ខុស​បច្ចេកទេស​នៅតែ​បន្ត​បើក​ចូល​ក្រុង​បាត់ដំបង​យ៉ាង​រលូន​ដោយ​មិន​ខ្លាច​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផាកពិន័យ​ឡើយ​។​

​ប្រជា​ពល​មួយចំនួន​តាម​តុ​កាហ្វេ​បាន​សួរ​គ្នីគ្នា​ថា​៖​តើ​លោក ចាន់ សុធី ប្រធានការិយាល័យ​ចរាចរណ៍​ខេត្ត​បញ្ជា​អោយ​មន្ត្រី​ថា្នក់​ក្រោម​អនុវត្តន៍​តាម​ដងផ្លូវ​ក្នុង​មិន​ចាប់​រថយន្ត​ឈ្មួញ​ដែល​ផ្ទុកទំនិញ​សំពីងសំពោង​ទេ​ឬ​?

​ដូច្នេះ​សូម​លោក​សាត គឹម​សាន ស្នងការរង ផែន​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាត់ដំបង​គួរ​ពិនិត្យ​មន្ត្រី​របស់​ខ្លួន​ផង ដើម្បី​ជៀសវាង​រង​ការ​រិះ​ពី​ប្រជាពលរដ្ឋ​ជាហេតុ​ធ្វើអោយ​ខូច​ឈ្មោះ​កម្លាំង​ជំនាញ​ចរាចរណ៍​និង​ថ្នាក់ដឹកនាំ​ខេត្ត​បាត់ដំបង ជ័យលាភី​ទីក្រុង​ស្អាត​(​ផ្កា​រំដួល​៣​ទង​)​។​

​ជា​ចុងក្រោយ ប្រជាពលរដ្ឋ​សង្ឃឹម​និង​ជឿជាក់​ថា​លោក​សាត គឹម​សាន ស្នងការរង​ចរាចរណ៍​ក៍​ដូចជា​លោក​ចាន់ សុធី ប្រធាន​ការិយ​ល័យ​ទើប​ឡើង​កាន់តំណែង​ថ្មី​បំពេញ​តួនាទី​របស់​ខ្លួន​អោយស្រប​ទៅ​ច្បាប់​ថ្មី​នឹង​សេចក្តីប្រកាស​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ៕
​ដោយ​សុខ កុសល​

វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 493 នាក់
ម្សិលមិញ ​ 700 នាក់
សប្តាហ៍នេះ​ 39540 នាក់
សរុបទាំងអស់​ 433010 នាក់