​​
​សមត្ថកិច្ច​ខ្មែរ ថៃ​សហការ​គ្នា​ឃាត់ខ្លួន​ពលករ​ឆ្លងដែន​ខុសច្បាប់​បញ្ជូន​មក​កម្ពុជា​វិញ​
ដោយ ​ដោយ សុខ កុសល​ (ចំនួនអ្នកអាន: 71នាក់) - Sun,07 June 2020 (Time 05:08 AM)

បាត់ដំបង ៖ នៅ​រសៀល​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២០ កម្លាំង​នគរបាល​ស្រុក​សំពៅ​លូន និង​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៧ សហការ​ជាមួយ​ទា​ហ៊ាន​ឈុតខ្មៅ​ថៃ​ឃាត់ខ្លួន​ពលករ​ខ្មែរ​លប​ឆ្លងដែន​ខុសច្បាប់​ចំនួន​៣៨​នាក់​បញ្ជូន​មក​ទឹកដី​កម្ពុជា​វិញ​។​

​សមត្ថកិច្ច​ស្រុក​សំពៅ​លូន​បាន​បញ្ចាក់​ថា​៖​ក្នុង​ច​ណោម​ពលករ​ឆ្លងដែន​ខុស​ច្បាប់​ទាំង​៣៨​នាក់ មាន​មេខ្យល់​៣​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន​បញ្ជូន​ទៅ​ស្នងការ​ខេត្ត​បាត់ដំបង​ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​។​

​ពលករ​ខ្មែរ​ដែល​ចាញ់​ការឃោសនា​(​មេខ្យល់​)​ចំនួន​៣៥​នាក់​ត្រូវបាន​ក្រុម​គ្រូពេទ្យ​ពិនិត្យ​សុខភាព​បន្ទាប់មក អាជ្ញាធរ​និង​សមត្ថកិច្ច​ធ្វើ​ការអបរំ រួច​ហើយ​អនុញ្ញាតិ​អោយ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​រៀងៗ​ខ្លួន ៕
​ដោយ សុខ កុសល​


វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 456 នាក់
ម្សិលមិញ ​ 700 នាក់
សប្តាហ៍នេះ​ 39503 នាក់
សរុបទាំងអស់​ 432973 នាក់