​​
​លោក បាន ម៉េង​ទូច សាងសង់​ភូមិគ្រឹះ​លើ​ផ្លូវ​លេខ​១៨១២ ពុំមាន​ច្បាប់​អនុញ្ញាត ត្រឹមត្រូវ​តាមច្បាប់ ត្រូវបាន​អភិបាល​ខណ្ឌ ឫស្សីកែវ​ប្រមាន​យ៉ាង ចាស់ដៃ​
ដោយ ខ្មែរឦសាន (ចំនួនអ្នកអាន: 104នាក់) - Fri,10 July 2020 (Time 02:35 AM)

ភ្នំពេញ ៖ អភិបាល​ខណ្ឌ​ឫស្សីកែវ​លោក ជា​ពិសី​បាន​ប្រាប់​ទៅ​ដល់​លោក បាន ម៉េង​ទូច ដែល​ត្រូវជា​ម្ចាស់​ការដ្ឋាន​សាងសង់ ភូមិគ្រឹះ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​លេខ​១៨១២​ភូមិ​ទួល​ពពែ​សង្កាត់ ទួល​សង្កែ​២ ខណ្ឌ​ឫស្សីកែវ​រាជធានី​ភ្នំពេញ​។​គឺ​ដើម្បី​ឱ្យ​បិត​ការសាងសង់​ជា​បណ្ដោះអាសន្ន​សិន​ពីព្រោះ​ករណី​សាងសង់​ភូមិគ្រឹះ​នេះ​ពុំ​មាន​លិខិតអនុញ្ញាត​ចេញពី​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ​នៅឡើយ​ទេ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​លិខិត​របស់ សាលាខណ្ឌ​ឫស្សីកែវ​ដែល​ចុះ ហត្ថលេខា ដោយ​លោក អភិបាលខណ្ឌ ដែល​អ្នកសារព័ត៌មាន​យើង​ទទួលបាន​នៅ ថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២០ នេះ​មិន​តែប៉ុណ្ណោះ ថែមទាំង​បាន​តម្រូវឲ្យ​ម្ចាស់​ភូមិគ្រឹះ ខាងលើ​បំពេញ បែបបទ​ស្នើសុំ​លិខិតអនុញ្ញាត សាងសង់​ឲ្យបាន​ត្រឹមត្រូវ​ពី​រដ្ឋបាលខ​ណ្ឌ​ឬ អាជ្ញាធរ​ជា​ពិសេស រដ្ឋបាល រាជធានី​ភ្នំពេញ និង​ជា​ពិសេស​នោះ​ត្រូវ​រង់ចាំ​រហូត​ទទួលបាន លិខិតអនុញ្ញាត​សាងសង់​និង​លិខិតអនុញ្ញាត បើក​ការដ្ឋាន​ទើប​អាច​បន្ត​បើក​ការសាងសង់​បន្តទៅទៀត​បាន​។​

​សេចក្ដីណែនាំ​ឃើញ​អភិបាល​ខណ្ឌ​ឫស្សីកែវ​ក៏​បាន​ព្រមាន​បន្ថែមទៀតថា​ក្នុង​ករណី​ម្ចាស់​ភូមិគ្រឹះ​នេះ​មិន​ព្រម​អនុវត្ត​តាម​ខ្លឹមសារ​លិខិត​នេះ​ទេ​រដ្ឋបាល​ខណ្ឌ​នឹង​ចាត់វិធានការ​ដោយ​មិន​ទទួលខុសត្រូវ​នូវ​ការខូចខាត​បាត់បង់​ផល​ប្រយោជន៍​នោះឡើយ​។​

​ករណី​ដូច្នេះ​ហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ទៅដល់​អាជ្ញាធរ​ពាក់ព័ន្ធ​មេត្តា​ជួយ​ស៊ើបអង្កេត​និង​ស្រាវជ្រាវ​ករណី​ម្ចាស់​ភូមិគ្រឹះ​ខាងលើ​នេះ​ជា​បន្ទាន់​ផង​ខណៈពេល​ដែល​ម្ចាស់​ភូមិគ្រឹះ​ខាងលើនេះ​កំពុងតែ​ធ្វើ​ការសាងសង់​ពុំមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​៕
​ដោយ​ខ្មែរ​ឥសាន​


វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 75 នាក់
ម្សិលមិញ ​ 116 នាក់
សប្តាហ៍នេះ​ 1101 នាក់
សរុបទាំងអស់​ 439981 នាក់