​​
​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ឃាតកម្ម​
ដោយ ​ដោយ សុខ កុសល​ (ចំនួនអ្នកអាន: 111នាក់) - Tue,14 July 2020 (Time 12:44 PM)

បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់​ឈ្មោះ​ហៀ​ប យាន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ បាន​យក​ដំបង​វាយ​ប្អូនថ្លៃ​របស់​ខ្លួន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ​។​

​ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​០០​នាទី​ល្ងាច ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០ ចំណុច​ភូមិ​អូរ​តា​នប់ សង្កាត់​ក្តុល​ដូន​ទាវ ក្រុង​បាត់ដំបង​។​

​ក្រោយពេល​កើតហេតុ​ភ្លាមៗ​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​ក្តុល​ដូន​ទាវ បាន​ចុះ​ទៅ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់់ដំបង​។​

​លោក​ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបង​បាន​អោយដឹង​៖​ជនរងគ្រោះ​ឈ្មោះ អុឹង ងួន​ហាន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ត្រូវជា​ប្អូនថ្លៃ របស់​ជនដៃដល់ មាន​ទីលំនៅ​ក្នុង​ឃុំ​កើតហេតុ​ខាងលើ​។​

​លោក​អធិការ​បាន​បន្តថា​៖​មុនពេល​កើតហេតុ​ប្អូនថ្លៃ​បាន​និយាយ​ឌឺដង​ដាក់​បងថ្លៃ​(​ជនសង្ស័យ​) ដែល​ទើបតែ​ចេញពី​គុក​ផង​នោះ ខឹង​ខ្លាំង​ដើរ​ទៅ​ផឹកស្រា​ស្រវឹង លុះ​ពេល​ត្រឡប់មកវិញ​ទាញ​ដំបង​វាយ​ប្អូនថ្លៃ​ស្លាប់​មួយ​រំពេច​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង កំពុង​សាកសួរ​និង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការ​ដើម្បី​ចាត់ការ​បន្ត ចំណែក​សព​រងគ្រោះ​សមត្ថកិច្ច​ប្រគល់​អោយ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
​ដោយ​សុខ កុសល​


វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 69 នាក់
ម្សិលមិញ ​ 116 នាក់
សប្តាហ៍នេះ​ 1095 នាក់
សរុបទាំងអស់​ 439975 នាក់