​​
​ក្មេងប្រុស​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់​ខ​ណះ​កំពុង​ឃ្វាលគោ​
ដោយ ​ដោយ សុខ កុសល​ (ចំនួនអ្នកអាន: 65នាក់) - Fri,17 July 2020 (Time 03:52 AM)

​បាត់ដំបង ៖ យុវជន​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់​នៅ​វាលស្រែ​១​កន្លែង​ស្ថិតក្នុង​ឃុំ​ឫស្សី​ក្រាំង​ខ​ណះ​កំពុង​ឃ្វាលគោ​បណ្តាលអោយ​ស្លាប់​បាត់បង់​ជីវិត​មួយ​រំពេច​។​

​ករណី​នេះ​បាន​កើតឡើង​នៅ​ចំណុច​ក្រុមទី​១៦ ភូមិ​ទូល​ស្នូល ឃុំ​ឫស្សី​ក្រាំង ស្រុក​មោង​ឬ​ស្សី
​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០​។

​ជនរងគ្រោះ​ឈ្មោះ តាំង ប៊ុត​ថៃ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ ស្រុក ហេតុ​ខាងលើ​។​

​ក្រោយពេល​កើតហេតុ​ភ្លាមៗ​នោះ​សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ​ដល់​ទីតាំង​កើតហេតុ រួច​អះអាង​(​សព​)​យុវជន​រងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​រន្ទះបាញ់​ប្រាកដ​មែន​។​

​បន្ទប់​មក​សមត្ថកិច្ច​បាន​ប្រគល់​សព​អោយ​ក្រុមគ្រួសារ​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណៃ​៕​ដោយ​សុខ កុសល​


វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 79 នាក់
ម្សិលមិញ ​ 116 នាក់
សប្តាហ៍នេះ​ 1105 នាក់
សរុបទាំងអស់​ 439985 នាក់