​​
​ម្ចាស់​រថយន្ត​១​គ្រឿង​ចត​ឡាន​ចោល ចូល​ហូប​អាហារ​ពេលព្រឹក ស្រាប់តែ​រថយន្ត​ឆ្លង​ចរន្ត​ឆេះ​ហុយ​ជុក
ដោយ ​ដោយ សុខ កុសល​ (ចំនួនអ្នកអាន: 46នាក់) - Sat,18 July 2020 (Time 12:35 PM)

បាត់ដំបង ៖ នៅវេលា​ម៉ោង​៧​និង​និង​១៥​នាទី​ព្រឹក ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​COROLA ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y-1537 ម្ចាស់​ចត​ចោល​ក្នុង​ផ្សារ​ថ្មគោល ចូល​ហូប​អាហារ​ពេលព្រឹក ស្រាប់​ឆ្លង​ចរន្ត​ភ្លើង​ឆេះ​បណ្តាលអោយ​ខូចខាត​ប្រហែល​៥០%​។​

​ករណី​នេះ​បាន​កើតឡើង​នៅ​ចំណុច​ផ្លូវ​បេតុង ក្នុង​ផ្សារ​ស្រុក​ថ្មគោល ស្ថិតក្នុង​ក្រុម​ទី​៣ ភូមិ​កសិករ ឃុំ​តាពូង ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​។​

​ប្រភព​ព័ត៌មាន​បាន​អោយ​ដឹងថា​៖​រថយន្ត​ដែល​ឆេះ​នោះ​ជា​កម្មសិទ្ធិ​របស់​លោក​ភ​ន់ គឹម​សាន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ជ្រោយ​ស្តៅ ឃុំ​ជ្រោយ​ស្តៅ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​។​

​ប្រភព​ព័ត៌មាន​បានប្តថា​៖​ភ្លាមៗ​នោះ​អ្នកជិតខាង​បាន​យក​បំពង​ពន្លត់​អគ្គិភ័យ​ជួយ​ពន្លត់​អស់​ចំនួន​៦​បំពង់​ទើប​អណ្តាតភ្លើង​ស្ងប់​រលត់​ដោយ​ជោគជ័យ​៕​
ដោយ​សុខ កុសល​


វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 92 នាក់
ម្សិលមិញ ​ 116 នាក់
សប្តាហ៍នេះ​ 1118 នាក់
សរុបទាំងអស់​ 439998 នាក់